កីឡាបរទេស ៖ ក្រុមចោរមួយក្រុមបានចូលផ្ទះ៧ជាន់នៅ Madeira របស់ Cristiano Ronaldo កាលពីពេលកន្លងទៅនេះ នៅផ្ទះក្នុងប្រទេសព័រទុយហ្គាល់ តែមិនបានបំផ្លិចបំផ្លាញអ្វីទៀតឡើយ។

ប៉ូលិសក្នុងតំបន់ Madeira បានរាយការណ៍ថាក្រុមចោរដែលចូលផ្ទះ Ronaldo នេះមិនបានយករបស់មានតម្លៃអ្វីទៅនោះទេ។ ពួកគេយកតែអាវ Ronaldo នៅក្លឹប Juventus ដែលចុះកុងត្រាមួយ និងរបស់របរតិចតួចទៀតប៉ុណ្ណោះ និងមិនបានបំផ្លិចបំផ្លាញអ្វីទៀតឡើយ។ ខណៈដែលការចូលមកនេះ គឺតាមសួនច្បា ដែលអ្នកចាំផ្ទះភ្លេចបិទទ្វា។

ADVERTISEMENT

រំលឹកថាផ្ទះ៧ជាន់នៅ Madeira នេះ គឺជាកន្លែងលំហែកាយរបស់ Ronaldo ដែលតែងតែទៅសម្រាក ពេលចប់រដូវកាល។ ដោយពេលចោរចូលនេះ គឺមិនមានវត្តមានរបស់គេនៅក្នុងផ្ទះនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here