តៃប៉ិ ៖ សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង COVID-19 ចំនួន ៧៥០,០០០ដូសឱ្យកោះតៃវ៉ាន់ ជាផ្នែកមួយនៃផែនការចែករំលែកវ៉ាក់សាំងជាមួយពិភពលោករបស់ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១។

សមាជិកព្រឹទ្ធសភាអាមេរិកលោកស្រី Tammy Duckworth ប្រកាសពីការបរិច្ចាគវ៉ាក់សាំងខាងលើ នាឱកាសបំពេញទស្សនកិច្ចរយៈពេលខ្លីមួយ ទៅកាន់កោះតៃវ៉ាន់នៅថ្ងៃអាទិត្យនេះ។ ថ្លែងនៅឯអាកាសយានដ្ឋាន Songshan ក្នុងទីក្រុងតៃប៉ិ លោកស្រី ថេមមីបានគូសបញ្ជាក់ដូច្នេះថា វាជាកិច្ចការដ៏សំខាន់ សម្រាប់សហរដ្ឋអាមេរិកដែលត្រូវបញ្ចូលតៃវ៉ាន់នៅក្នុងក្រុមដែលត្រូវទទួលបានវ៉ាក់សាំងជាអាទិភាព ដោយសារតែតម្រូវការបន្ទាន់ និងតម្លៃនៃទំនាក់ទំនងរបស់ យើង។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រទេសចិនក៏បានចេញមកប្រកាសចង់ផ្តល់ជំនួយវ៉ាក់សាំងបន្ទាន់ទៅកាន់កោះតៃវ៉ាន់ផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ តៃវ៉ាន់ទំនងជាមិនទទួលយកវ៉ាក់សាំងរបស់ចិនដីគោកឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here