ដើម្បីទប់កម្លាំងឲកីឡាករ៤រូបត្រៀមខ្លួនបង្ហាញស្នៀតនាវគ្គពាក់កណ្តាលផ្តាច់ព្រត្រ័នាអាទិត្យក្រោយស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥បានរៀបចំគូប្រកួតមិត្តភាពកំដរកម្មវិធី។យ៉ាងណាការផុសឡើងនូវគូមិត្តភាពឃើញថាសុទ្ឋតែគូល្អៗគួរឲទស្សនាមិនចាញ់គូប្រកួតដណ្តើមពានរដូវកាលទី៤ប៉ុន្មានឡើយ។

នេះជាកម្មវិធីប្រកួតប្រដាលកំពូលជើងឯTV5 BOXING KNOCK OUT SERIES (K-Cement)ដែលបានរៀបចំកាលពីយប់មិញថ្ងៃី២ កុម្ភៈ ឆ្នាំ២០១៩នាស្ថានីយ៍ប៉ុស្តីលេខ៥ភូមិព្រែកថ្លឹងរាជធានីភ្នំពេញ។

ADVERTISEMENT

កីឡាករឆោម ប៊ុនឡុងមកពីក្លិបអាណាចក្រប្រយុទ្ឋខេត្តសៀមរាបប៉ះកីឡាករកៀន ធារ៉ាមកពីក្លិបរស្មីកុមារកំព្រា។មួយគូនេះចេញតតាំងគ្នាបើកឆាកស្រាប់តែវាយប្រយុទ្ឋគ្នាតាំងពីដើមទឹកធ្វើឲអ្នកមកមើលផ្ទាល់លាន់មាត់ថាគ្រាន់បើទោះជាមិត្តភាពវាយគ្នាក៍ជាការសាងចំណាប់អារម្មណ៍ដែរ។

ចូលដល់ការប្រកួតចាប់ផ្តើមមានអីដាក់គ្នាប្រាវៗលាន់ឭផាច់ៗពេញឆាកធ្វើឲបរិយាកាសហ៊ោរពេញជុំវិញរេញ។ជាពិសេសគេក៍មិននឹកស្មានដល់ថាបង្គោលខៀវបែរជាបង្ហាញទេពកោសល្យផ្លុងចូលដៃគូវាយឲចំគោលដៅមានគ្រប់ស្នៀតនៃគុនខ្មែរយ៉ាងល្អរហូតស៊ីផុយត្រឹម២ទឹកវាយឲធារ៉ាដួលសន្លប់ប្រកួតលែងកើតក្លាយជាតួឯកនូវត្រឹមទឹកទី២។

ឆោម ប៊ុនឡុងបានឲដឹងថាលោកបុកពោះខ្លះៗដែរដោយសារការប្រកួតជើងខ្លាំងៗទើបធ្វើឲបារម្មណ៍ណាមួយក៍ចង់សម្ញែងក្បាច់គុនឲអ្នកគាំទ្រដឹងផងដែរ។ វិធីមានតែខំប្រឹងហ្វឹកហាត់ឲញឹកញាប់មានទុនច្រើនទុកពេលឡើងសង្វៀននាលើកក្រោយៗទៀតឲល្អដើម្បីសាងភាពលេចធ្លោ៕

LEAVE A REPLY

Please enter your comment!
Please enter your name here