ភ្នំពេញៈ មានការស្រឡាំងកាំងគ្រប់គ្នានាយប់មិញនេះ ក្នុងកម្មវិធីប្រកួតជ្រើសរើសជើងឯកខ្សែក្រវ៉ាត់ទម្ងន់៥៧គីឡូក្រាមនាសង្វៀនប៉ុស្តី៍លេខ៥ដែលអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងបឺត សង្ឃឹមបានចូលមកដល់ជុំពាក់កណ្តាលផ្តាច់ព្រត្រ័ចាញ់ក្រោមដៃបង្គោលខៀវបាត់ឱកាសឆ្លងដល់វគ្គផ្តាច់ព្រត្រ័នាសប្តាហ៍ក្រោយ។ការខ្ទាតចេញនេះធ្វើឲបឺត សង្ឃឹមចាញ់ទាំងមិននឹកស្មានព្រោះត្រកូលបឺតចេញមកអុកឡុកសង្វៀនរមែងមិនធ្វើឲអ្នកគាំទ្រអស់សង្ឃឹមនោះទេ។

នេះជាកម្មវិធីប្រកួតព្រឹត្តិការណ៍ជ្រើសរើសជើងឯកTV 5 BOXING KNOCK OUT SERIES BY K-Cement នេះជារដូលកាលទី៤។ ឆ្លងកាត់ការប្រកួតដែលមានកីឡាករ៣២នាក់ឃើញថានៅសល់តែកីឡាករ៤រូបមកជល់គ្នាជ្រើសរើស២រូបឡើងទៅជុំចុងក្រោយដើម្បីចម្រាញ់យកកីឡាករឆ្នើមតួឯកពិតប្រាកដនៅរដូវកាលនេះ៕

ADVERTISEMENT

LEAVE A REPLY

Please enter your comment!
Please enter your name here