អន្តរជាតិ ៖ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី តាមយន្តហោះឈ្នួលរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ជំនួសឲ្យយន្តហោះផ្លូវការដែលមានវ័យចំណាស់ផ្ទាល់របស់លោក កាលពីខែមិថុនា កន្លងទៅសម្រាប់ជំនួបកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ប៉ុន្តែយន្តហោះដែលលោកនឹងប្រើប្រាស់ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម សម្រាប់ជំនួបកំពូលលើកទី២ជាមួយលោកត្រាំ នៅតែជាចំណុចនៃការព្យាករណ៍ដែលទំនងជាបន្តនៅអាថ៌កំបាំង រហូតដល់ការមកដល់របស់លោកនៅទីនោះ។

ទោះបីជាយ៉ាងណាក៏ដោយ មាននូវការលើកឡើងមួយចំនួនទៀតថា លោកគីម អាចនឹងជួលយន្តហោះពីចិនម្តងទៀត បើសិនជាលោកគីម គិតពីអាទិភាពសុវត្ថិភាពរបស់លោក។

ADVERTISEMENT

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ទៀតថា មាននូវការលើកឡើងផងដែរថា លោកអាចនឹងប្រើប្រាស់រថភ្លើងពិសេសរបស់លោកក្នុងការធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយឆ្លងកាត់ប្រទេសចិន សម្រាប់ជំនួបកំពូលនៅថ្ងៃទី២៧ និងទី២៨ ខែកុម្ភះខាងមុខនេះ ពោលគឺធ្វើដូចជាលោកធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសជិតខាងចិនដោយរថភ្លើងកាលពីខែមុន ។

សូមបញ្ជាក់ថា ជីតារបស់លោកគីម ជុងអ៊ុន គឺលោកគីម អ៊ូលស៊ុង ធ្លាប់ធ្វើដំណើរតាមរថភ្លើងទៅកាន់ប្រទេសវៀតណាម២លើកម្តងរួចមកហើយ កាលពីទសវត្សរ៍ឆ្នាំ១៩៥០ និងឆ្នាំ១៩៦០៕

LEAVE A REPLY

Please enter your comment!
Please enter your name here