អន្តរជាតិ៖ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) ព្រមានថា នឹងមានរលកទី២ នៃជំងឺCOVID-19 ផ្ទុះឡើងវិញនោះ អាជ្ញាធរប្រទេសអូស្រ្តាលី នឹងដាក់ពង្រាយទ័ព ១ពាន់នាក់ នៅទីក្រុងមែលប៊ន (Melbourne) នៃរដ្ឋវិចតូរៀ (Victoria) ដើម្បីទប់ស្កាត់ការផ្ទុះឆ្លងរាលដាលកាន់ធ្ងន់ធ្ងរឡើងវិញ ។ នេះបើយោងតាមប្រភពពីកងទ័ពអូស្ត្រាលីបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ។

សារព័ត៌មាន CNA បានចេញផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ ពេលនេះរដ្ឋវិចរូរៀទាំងមូល កំពុងតែមានការព្រួយបារម្ភខ្លាំងឡើងៗ អំពីការផ្ទុះជំងឺឆ្លង COVID-19 រលកទី ២ ដោយសារតែមួយសប្តាហ៍ចុងក្រោយនេះ ករណីឆ្លងរហូតដល់ទៅ ១៥០ករណីថ្មីៗទៀត ត្រូវបានរកឃើញ ខណៈនៅទីក្រុង Melbourne មានការផ្ទុះករណីឆ្លងជាចង្កោមរួចមកហើយ។ ចំនួននេះពិតជាច្រើន សម្រាប់អូស្ត្រាលី ព្រោះកន្លងមកប្រទេសដីកោះធំជាងគេលើលោកមួយនេះ ត្រូវបានចាត់ទុកថា បានទទួលជោគជ័យក្នុងការទប់ស្កាត់ COVID-19 មិនឲ្យផ្ទុះឡើងក្នុងទ្រង់ទ្រាយធំ។

ADVERTISEMENT

លោកស្រី លីនដា រៃណូលដ៍ (Linda Reynolds) រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានបញ្ជាក់ថា កងទ័ពប្រមាណ ១,០០០នាក់នឹងត្រូវបញ្ជូននៅដាក់ពង្រាយ នៅទីក្រុងរបស់រដ្ឋវិចតូរៀ ក្នុងនោះ ៨៥០នាក់នឹងជួយត្រួតពិនិត្យ អ្នកដំណើរបរទេសដែលកំពុងស្ថិតនៅមណ្ឌលត្រួតពិនិត្យសុខភាព ឬសណ្ឋានគារ ខណៈយោធាដែលនៅសល់នឹងទៅឈរនៅតាមមណ្ឌលធ្វើតេស្តរក COVID-19។

បច្ចុប្បន្ន ប្រទេសអូស្ត្រាលីមានករណីឆ្លង COVID-19 សរុប ៧,៥៥៧ករណី ក្នុងនោះស្លាប់ ១០៣នាក់ និងជាសះស្បើយឡើងវិញ ៦,៩៣០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here