ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងកុដិលេខ១៩ ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ កាលពីវេលាម៉ោង៥និង៤០នាទី ទៀបភ្លឺ នៅក្នុងកុដិលេខ១៩ ជាន់ទី១ ផ្លូវព្រះសីហនុ ក្រុម៤៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ មឿន កែវ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅវត្តលង្ការ កុដិលេខ ១៩ និងមានស្រុកកំណើតនៅភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ADVERTISEMENT

បើតាមការបំភ្លឺរបស់ព្រះតេជគុណ អៀម សម្បត្តិ (មេកុដិលេខ១៩) បានឲ្យដឹថដា មុនពេលកើតហេតុ ជនរងគ្រោះបានមកស្នាក់នៅរៀនសូត្រក្នុងវត្តលង្ការ រយៈពេលមួយឆ្នាំ តែប៉ុន្មានថ្ងៃមកនេះ ជនរងគ្រោះបានទូរសព្ទប្រាប់ម្តាយថា ចេះតែចុកដើមទ្រូង រហូតដល់ថ្ងៃកើតហេតុ ពុំឃើញជនរងគ្រោះចុះមកយកម៉ូតូចេញពីកុដិនោះទេ ទើបមេកុដិព្រះនាម អៀម សម្បត្តិ ឡើងទៅដាស់ជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះរឹងខ្លួនស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច។

ក្នុងនោះ បើតាមការសន្និដ្ឋានរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ ត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង អាចបណ្តាលមកពីជំងឺបេះដូង និងប្រគល់សពឲ្យបងបង្កើតសព យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង៕

LEAVE A REPLY

Please enter your comment!
Please enter your name here