ភ្នំពេញ ៖ មហាជនពិតជាមានការភ្ញាក់ផ្អើល នៅពេលដែលបានឃើញពី ស្ថានភាព របស់ គូរស្នេហ៍មួយគូ ដែលគេស្គាលថាជាតារាសម្តែង រូបស្រស់ មានប្រជាប្រិយភាព គ្រាន់បើដែរនោះ ធ្វើអោយកក្រើកពេញបណ្តាញសង្គមហ្វេសបុក កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ ដោយភាគីទាំងសងខាង បានបង្ហាញ ពីស្នាមរបួស រៀងៗខ្លួន។

គូរស្នេហ៍របស់តារាសម្តែងប្រុស ឈ្មោះ អេដវីន បានបង្ហាញស្នាមរបួស ជាច្រើនកន្លែង ចំណែក តារាសម្តែង លោក អេដវីន ក៏បានបង្ហាញ ពីស្នាមរបួស នៅក្រោមភ្នែកបន្តិចផងដែរ។

នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សង្សារតារាសម្តែងរូបនេះឈ្មោះថា សុទ្ធ បញ្ចកាដោយនាងបានលើកឡើងថា “ខ្ញុំមនុស្សមិនមែនសត្វទេ ហេតុអីវាយខ្ញុំដល់ថ្នាក់នេះ ? អេដវីន ចាំទទួលអីដែរនាក់ធ្វើដាក់ខ្ញុំថ្ងៃនេះទៅ! ទ្រាំយូរហើយ គួរដល់ពេលដែរឈប់លាក់រឿងពិតហើយ ! ស្រលាញ់ខ្ញុំណាស់ តែ ពេលខឹង ពេលឈ្លោះ មិនដែរនិយាយហេតុផល ខឹងវាយ ខឹងវាយ ….។

ហេតុអីតំបូងល្អម្ល៉េះ តែចុងក្រោយ ធាតុពិតក៏ចេញមក! ចាំ ពេលផ្លូវចិត្តខ្ញុំល្អជាងនេះ ខ្ញុំ អោយបង ស្គាល់ បញ្ចកា មួយនេះ ច្បាស់ …. ខ្ញុំមានតំលៃជាមនុស្ស មិនមែន ខឹងវាយ ខឹងវាយដូចសត្វធាតុចឹងទេ! ពេលស្រលាញ់ខ្ញុំ លះបង់គ្រប់យ៉ាង តែលទ្ធផលទទួលបាន គឺ ភាពមិនទុកចិត្ត ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត! អស់ពេល អោយបកក្រោយហើយ អេដវីន ! U will see the real monster of me”។ សារនេះបានបង្កើតឲ្យមានការចែករំលែក និងបញ្ចេញយោបល់យ៉ាងច្រើនពីមហាជនរហូតមានការរិះគន់ធ្ងន់ៗទៅកាន់តារាសម្តែងរូបនេះដែលបានប្រើប្រាស់ហិង្សាមកលើគូស្នេហ៍ជាស្ត្រី ហើយតាមសារខាងលើក៏បញ្ជាក់ដែរថា នេះមិនមែនជាលើកដំបូងនោះទេដែលលោក អេដ វីន បានបង្ករបួសស្នាមបែបនេះ ហើយកន្លងទៅក៏ធ្លាប់បានលេចធ្លាយចេញនូវជម្លោះរវាងគូស្នេហ៍មួយគូនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here