កងទ័ពជើងទឹករបស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ បានបើកប្រតិបត្ដិការ នៅក្នុងសមុទ្រការ៉ាអ៊ីព ដោយរឹបថ្នាំញៀន មានទម្ងន់ជាង១,៧តោន មានតម្លៃជាង២០០លានដុល្លារពីក្រុមជនសង្គមងងឺត។

ប្រភពព័ត៌មានពីកងទ័ពជើងទឹកចក្រភពអង់គ្លេស បានឲ្យដឹងថា នៅក្នុងការប្រតិបត្ដិការបង្ក្រាបថ្នាំញៀននេះ មានការចូលរួមពីទាហានជើងទឹក រួមជាមួយទាហានម៉ារីន ក្រុមឆ្មាំសមុទ្រអាមេរិក និងកងនាវាទ័ពជើងទឹកនៃប្រទេសហូឡង់ផងដែរ។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ កងទ័ពសម្ពន្ធមិត្តបានរឹបអូសបានថ្នាំញៀនកូកាអ៊ីន មានទម្ងន់១,៧តោន និងមេតំហ្វេតាមីន២៨គីឡូក្រាម។

ADVERTISEMENT

ប្រភពព័ត៌មានដដែល បានបន្ដថា នេះជាការបង្រ្កាបថ្នាំញៀនដ៏ធំលើទី២ ក្នុងរយៈពេល២ថ្ងៃមកនេះ បន្ទាប់ពីបង្រ្កាបថ្នាំញៀនកូកាអ៊ីន មានទម្ងន់២៦៤គីឡូក្រាម ក្នុងប្រតិបត្តិការដាច់ដោយឡែកមួយ នៅក្នុងតំបន់។ កងទ័ពចម្រុះខាងលើបានរារាំងការនាំចូលថ្នាំញៀន មានតម្លៃរាប់ពាន់លានដុល្លារទៅកាន់ប្រទេសអង់គ្លេស ក្រោយការបង្ក្រាបការដឹកជញ្ជូនថ្នាំញៀនធំៗចំនួន៣លើក កាលពីខែមុន។ រីឯគ្រឿងញៀនមានតម្លៃ ជាង២០០លានដុល្លារនេះ ត្រូវបានបង្ក្រាប កាលពីថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២០ ហើយគេជឿថា គ្រឿងញៀនទាំងនេះអាចជាគោលដៅនាំទៅកាន់ចក្រភពអង់គ្លេស បើមិនត្រូវបានបង្ក្រាប នៅសមុទ្រការ៉ាអ៊ីព ជាមុនទេនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here