វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសពីបំណងរបស់ខ្លួនថា នឹងដកកងទ័ពសហរដ្ឋអាមេរិកទាំងអស់ពីប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃបុណ្យណូអែលខាងមុខ។ នៅលើបណ្តាញសង្គម Twitter លោក Trump បាននិយាយថា“ យើងគួរតែអនុញ្ញាតឲ្យវីរជនក្លាហាន របស់យើងដែលកំពុងបម្រើការនៅក្នុងប្រទេសអាហ្វហ្គានីស្ថានត្រលប់មកផ្ទះវិញនៅថ្ងៃបុណ្យណូអែល!”។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០។

លោក Trump និយាយបែបនេះគឺប៉ុន្មានម៉ោងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Robert O’Brien បាននិយាយថាសហរដ្ឋអាមេរិកមានកងទ័ពប្រមាណ៥,០០០ នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយនឹងធ្លាក់ចុះដល់ ២,៥០០ នាក់នៅដើមឆ្នាំក្រោយ៕

ADVERTISEMENT

LEAVE A REPLY

Please enter your comment!
Please enter your name here