ភ្នំពេញ ៖ ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមរបស់កម្ពុជា ត្រឹមវ័យ ១៨ឆ្នាំ កញ្ញា ខាន់ ចេសា បានក្លាយជាកីឡាការិនី វ័យក្មេងជាងគេ លើកដំបូង ដែលទទួលបានខ្សែក្រវាត់ខ្មៅ នៃកីឡាជឹជិតស៊ូ ក្នុងកម្មវិធី Jiu-Jitsu kid’s program ដែលរៀបចំដោយ ស្ថាប័នអន្ដរជាតិ។

កីឡាការិនី កញ្ញា ខាន់ ចេសា បានសម្តែងនូវទឹកចិត្តរីករាយ ត្រេកអរ ចំពោះការខិតខំប្រឹងប្រែង នាពេលកន្លងមក ចំពោះការដំឡើងខ្សែក្រវាត់ដល់ខ្លួន ពីកម្រិតខ្សែក្រវាត់ត្នោត មកខ្សែក្រវាត់ខ្មៅ ក្នុងនាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោក ដែលទទួលបានខ្សែក្រវាត់នេះ មុននាងឈានចូលវ័យ ១៩ឆ្នាំកាលពីយប់មិញ។ កញ្ញាថ្លែងដោយក្តីរំភលបថា ៖ “វាជាថ្ងៃដែលគួរឲ្យចងចាំ! ខ្ញុំបានទទួលខ្សែក្រវាត់ខ្មៅ នៅក្នុងអាជីពកីឡាជឺជិតស៊ូហើយ។ ខ្ញុំរីករាយខ្លាំងណាស់ ដែលខ្ញុំបានសំរេចគោលដៅមួយរបស់ខ្ញុំ ដោយទទួលបានខ្សែក្រវាត់ខ្មៅនៅត្រឹមវ័យ ១៨ឆ្នាំ ដែលជាខ្សែក្រវាត់ខ្មៅនារីដំបូងគេរបស់ជឺជិតស៊ូពីកម្មវិធី Jiu-Jitsu kid’s program”។

ADVERTISEMENT

សូមជម្រាបផងដែរថា ទម្រាំទទួលបានខ្សែក្រវាត់ខ្មៅនេះ នាងត្រូវពុះពារលើសមរភូមិហ្វឹកហាត់ ១០ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១០ កាលនាងនៅវ័យ ៨ឆ្នាំ ហើយបានឆ្លងកាត់ការហ្វឹកហាត់ជាមួយគ្រូបង្វឹកល្បីៗជាច្រើន ដើម្បីពង្រឹងសមត្ថភាព រហូតក្លាយជាកីឡាការិនីដ៏ជោគជ័យម្នាក់ ក្នុងប្រភេទកីឡាប្រើកម្លាំងមួយនេះ។ ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមរបស់កម្ពុជា កញ្ញា ខាន់ ជេសា មានឪពុកជាជនជាតិកម្ពុជា និងម្ដាយជាជនជាតិមិចសិកកូ តែទទួលបានសញ្ជាតិអាមេរិកដូចគ្នា ខណៈបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក។ មុនឈានចូលវ័យ ១៩ឆ្នាំ ចេសា បានដណ្ដើមមេដាយលើឆាកអន្ដរជាតិ រួមទាំងមេដាយមាសពិភពលោកដ៏ច្រើន ពិសេសនាងបានរួមចំណែកសាងប្រវត្តិសាស្ដ្រ ២លើកឲ្យកម្ពុជា តាមរយៈការដណ្ដើមបានមេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ីម្ដង និងឈ្នះមេដាយស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីនម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here