បាងកក ៖ គ្រោះថ្នាក់ដ៏រន្ធត់ រវាងរថភ្លើងដឹកទំនិញនិងរថយន្តភ្លើងដឹកអ្នកដំណើរ បានបុកគ្នានៅក្បែរទីក្រុងបាងកក ប្រទេសថៃ បណ្តាលអោយមានអ្នកស្លាប់ យ៉ាងតិច២០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០។

យោងតាមការបញ្ជាក់របស់អាជ្ញាធរថៃ បានអោយដឹងថា ក្រៅពីអ្នកស្លាប់ មានមនុស្សជាង ៣០នាក់ទៀតបានទទួលរងរបួស។ គ្រោះថ្នាក់នេះស្ថិតនៅក្នុងខេត្ត Chachoengsao ភាគខាងកើតទីក្រុងបាងកក ខណៈរថភ្លើងធ្វើដំណើររវាងស្ថានីយ Laem Chabang ក្នុងខេត្ត Chonburi និងស្ថានីយ Hua Takhe ក្នុងទីក្រុងបាងកក រីឯរថយន្តក្រុងដែលដឹកអ្នកដំណើរប្រហែល៦០នាក់ ធ្វើដំណើរពីប្រាសាទ Bang Pla Nak ក្នុងខេត្ត Chachoengsao ទៅខេត្ត Samut Prakan៕

ADVERTISEMENT

LEAVE A REPLY

Please enter your comment!
Please enter your name here