នាពេលបច្ចុប្បន្ននេះបណ្ឌិតសភានគរបាលកម្ពុជាកំពុងមានវឌ្ឍនភាពយ៉ាងខ្លាំងលើគ្រប់ផ្នែកដោយសារតែមានការជួយឧបត្ថម្ភគាំទ្រគ្របបែបយ៉ាងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកាទាំងស្រុងក្នុងការសាងសង់អគារទស្សនាការប្រគួតកីឡាបាល់ទាត់កាហ្វឹកហាត់ដើរព្យុហយាត្រា និងការហ្វឹកហាត់ជំនាញនគរបាលផ្សេងៗ ដែលត្រូវបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល និងឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងគ្រូនគរបាលជាតិផងដែរ។

ADVERTISEMENT

ការជួយឧបត្ថម្ភរបស់ឯកឧត្តម សន្តិបណ្ឌិត គឺជាសក្ខីភាពឆ្លុះបញ្ចាំងអំពីការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់បណ្ឌិត្យសភា ឲ្យកាន់តែមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពកងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារស្របតាមផែនការមេ ផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជារដ្ឋាភិបាល ព្រមទាំងជួយលើកកម្ពស់កិត្យានុភាព និងឧត្តមភាពនៃបណ្ឌិត្យសភាបបន្ថែមទៀតទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ។

អគារថ្មីនេះនឹងត្រូវចំណាយថវិកាសម្រាប់ការសាងសង់ជាង១០ម៉ឺនដុល្លារ ដែលអាចផ្ទុកអ្នកទស្សនាបានជាង១០០នាក់ ព្រមទាំងជួយសម្រួលដល់គ្រូ ឫគណះកម្មាការមេប្រយោគ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃការហ្វឹកហាត់ជាក់ស្តែងលើជំនាញនគរបាលនានាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here