ខេត្តបន្ទាយមានជ័យ ៖ តារាចម្រៀងរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ជាច្រើនដួង បានបង្ហាញវត្តមាន ជាមួយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកអង្គរបូរី ខេត្តបន្ទាយមានជ័យ ក្នុងមាន លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និង កញ្ញា សុវណ្ណារី ដែលដឹកនាំដោយ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា រួមជាមួយអំណោយជាអង្ករ ចំនួន៥០តោន និងគ្រឿងឧបភោប ជាច្រើន ថែមទៀតផង ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងទទួលរងគ្រោះ។

ដោយឃើញពីទឹកចិត្ត ដ៏សប្បុរសធម៌ របស់លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរ នៅទឹកចិត្តមនុស្សធម៌ ដ៏ធំធេងរបស់ លោកឧកញ៉ាជាខ្លាំង។

ADVERTISEMENT

ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកកាយវិការរបស់ លោកឧកញ៉ា ដែលមានអតីតភាព ជាក្មេងទីជនបទ ក្រីក្រ និងជាពលករប្រទេសកូរ៉េខាងត្បូងរូបនេះថា នេះជាកាយវិការដ៏ល្អប្រសើរ និងជាគំរូមួយនៅក្នុងសង្គមកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីថ្លែងទៅកាន់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ថា” ការរួមចំណែក របស់ លោកឧកញ៉ា ឆ្លើយតបចំសភាពការណ៍ និង តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងជួបការលំបាក និង ខ្វះខាតព្រោះ តែទឹកជំនន់។ នេះជាកាយវិការល្អណាស់សម្រាប់សង្គមយើង។ យើងមានបាន យើងថ្កុំថ្កើង ក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាក យើងត្រូវជួយរំលែកការលំបាករបស់គាត់។ ទង្វើល្អដែលយើងបានធ្វើចំពោះគាត់នឹងធ្វើ ឱ្យជីវិតយើងមិនសាបសូន្យនោះឡើយ”។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ដែលបានចុះទៅព័ត៌មានដោយផ្ទាល់ ក្នុងសកម្មភាពមនុស្សធម៌នេះ ថា«នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់។ អ៊ីចឹងយើងមានសេចក្តីសុខ នៅពេលយើង បានចែករំលែកទៅដល់គាត់ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំទៀត យើងមិនចឹងថា នៅពេលណា? អ៊ីចឹង យើងមានឱកាសហ្នឹង អាចជួយគ្នាបានយើងគួរតែជួយព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»។

ទទឹមគ្នានោះដែរ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះសកម្មភាពរបស់ ថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល និង អាជ្ញាធរ ដែល បានយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលកំពុងជួបទុក្ខ ដោយជំនន់ទឹកភ្លៀង នៅប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងតួលេខបង្ហាញដោយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ សប្បុរសជន ដែល បានចូលរួមជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស គិតត្រឹមម៉ោង 11:34 នាទី ថ្ងៃត្រង់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ថវិកា ទទួលបាន 6.867.524 ដុល្លារ , 396.525.000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។ ក្នុងចំណោមឧកញ៉ាល្បីៗ ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូប បានចូលរួមបរិច្ចាគថវិកា គេឃើញថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគ ថវិកាជូន៦០ម៉ឺនដុល្លារ ដែលជាចំនួន ដ៏ច្រើនជាងគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here