ភ្នំពេញ ៖ “កម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ” គឺជាប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជាទី បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល កម្ពុជាកំពុងស្ថិតនៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ កម្ពុជា ! ពិតជាមានសំណាងដ៏ធំធេង មិនអាចវាស់វែងបានឡើយ ដែលមានប្រមុខដឹកនាំប្រទេស ដែលមានសមត្ថភាពអច្ឆិរយៈ ប្រកបដោយបេះ ដូងមនុស្សធិមពិតៗ មានទស្សនវិស័យត្រឹមត្រូវ ភាពម៉ឺងម៉ាត់ប្រកបដោយគតិបណ្ឌិត និងភាពក្លៀសវៃ ព្រមទាំងការគោរពស្រឡាញ់ និងការយកចិត្តទុកដាក់ជាទីបំផុតលើសុខភាពប្រជាជនទូទៅ ដែលធ្វើឲ្យ ប្រទេសកម្ពុជា មិនទាន់មានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ និងមិនទាន់មានអ្នកស្លាប់ ដោយសារជំងឺមួយនេះ រហូតមកទល់ពេលនេះនៅឡើយ។

នៅក្នុងបរិបទ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្ពុជា បានឆ្លងកាត់នូវដំណាក់កាលស្មុគស្មាញដែលមាន ហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ-១៩ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការគ្រប់គ្រងសភាព ការណ៍បានល្អប្រសើរ ចំនួន៤ព្រឹត្តិការណ៍ធំៗ គឺ៖ ១) . ព្រឹត្តិការណ៍នៃការវិលត្រឡប់របស់បងប្អូនពលករកម្ពុ ជាចូលមកក្នុងប្រទេសនៅពេលដែលកំពុងតែមានការរាតត្បាតខ្លាំងនៅបណ្តាប្រទេសក្នុងតំបន់ និងនៅលើ សាកលលោក ២ ). ព្រឹត្តិការណ៍នាខ្នាតយក្ស MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ៣). ការគ្រប់គ្រងអ្នកដំណើរមកពីក្រៅប្រទេស ក្នុងពេលដែលមានការគិតគូរដោយយកចិត្តទុកដាក់ក្នុងការ សម្រួលឲ្យបងប្អូនខ្មែរដែលជាប់គាំងនៅក្រៅប្រទេស អាចបានវិលត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញ និង តម្រូវការនៃអ្នកដំណើរផ្សេងៗទៀតចូលមកកាន់កម្ពុជា និង ៤) . ព្រឹត្តិការណ៍៣វិច្ឆិកា កន្លងទៅនេះ។

ADVERTISEMENT

ហេតុការណ៍ទាំងនេះ បានឆ្លុះបញ្ចាំងច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែន ពិតជាកុលបុត្រខ្មែរដ៏ ឆ្នើម និងពិតជាប្រមុខដឹកនាំដ៏ខ្លាំងក្លាដែលមិនអាចខ្វះបានរបស់កម្ពុជាជារៀងរហូត ទោះជានៅក្នុងកាល ទេសៈណាក៏ដោយ បើមាន សម្តេចតេជោ ហ៊ុន សែន គឺកម្ពុជា ឈ្នះ និងជំនះបាននូវអ្វីៗទាំងអស់ មិន ថាសត្រូវអត់ស្រមោល វីរុសកូវីដ-១៩ ទឹកជំនន់ ឬក៏ឧបសគ្គធំប៉ុណ្ណាក៏ដោយ។

ជាក់ស្តែង នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅកម្ពុជា ជាពិសេសតាមរយៈការដោះស្រាយ នូវវិញ្ញាសារដ៏ស្មុគស្មាញទាំង៤ខាងលើនិយាយជាទូទៅ និងនិយាយដោយឡែក វិញ្ញាសារ “នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកម្ពុជា” និង “ព្រឹត្តិការណ៍៣វិច្ឆិកា” បានបង្ហាញយ៉ាងច្បាស់ ថា ប្រទេសតូចតាច មួយនេះ ក្រោមកណ្តាប់ដៃដែកថែបរបស់ សម្តេចតេជោ ហ៊ុន សែន គឺពិតជាមានសមត្ថភាពពេញលេញ ក្នុងការគ្រប់គ្រងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ បានទាន់ពេលវេលាប្រកប ដោយប្រសិទ្ធិភាពល្អប្រសើរជាទី បំផុត ដែលធ្វើឲ្យប្រជាជនកម្ពុជា អាចចៀសផុតបាននូវការចម្លងក្នុង

លក្ខណៈទ្រង់ទ្រាយធំ ហើយមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែបេះដូងមនុស្សធ៌មដ៏ពិតប្រាកដ បង្កប់ ដោយអត្ថន័យគោរពសិទ្ធិមនុស្ស ក្នុងការជួយដល់អ្នកដំណើរជាប់គាំងក្នុងនាវាខ្នាតយក្ស និងការផ្តល់ជា ជំនួយសម្ភារៈ និងបរិក្ខាពេទ្យ ជួយដល់ប្រជាជនឡាវ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ បាន បង្ហាញដល់សាធារណមតិ បណ្តាប្រទេសនានា និងពិភពលោកទាំងមូលថា កម្រមានប្រទេសណាដែល គ្រប់គ្រងស្ថានការណ៍បានរហ័ស លឿនទាន់ពេលវេលា និងកាត់ផ្តាច់បាននូវខ្សែចម្លងវីរុសកូវីដ-១៩ នៅក្នុង ប្រទេសបានឆាប់និងល្អប្រសើរ ដូចមេដឹកនាំកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា នោះទេ។ ប្រទេសកម្ពុជាតូចតាចពិតមែន តែចិត្តទូលាយ ដែលមនុស្សគ្រប់រូប និង គ្រប់ជាតិសាសន៍អាចជ្រកកោនរស់នៅក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។

ប្រជាជនកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសង្គ្រោះប្រទេសជាតិ បាន រួចចេញផុតពីសង្គ្រាមរ៉ាំរ៉ៃ និងពីសង្គ្រាមអត់សមោលនៃសត្រូវគូវីដ-១៩ ដែលធ្វើឲ្យប្រជាជនទូទៅ បាន វិលត្រឡប់មករស់នៅសភាពធម្មតាតាមបែបគន្លងថ្មីនៃបរិបទបន្តប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ។ គុណ បំណាច់ដ៏ធំធេងនេះ គឺប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយ និងសូមគោរពជូនពរ សម្តេចតេជោ និង សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចៅប្រុស ចៅស្រី ទាំងអស់ មានសុខភាពល្អបរិបូណ៍ កម្លាំង មាំមួន ស្ថិតនៅក្នុងបេះដូងប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រីកម្ពុជា ជារៀតរហូតតទៅ ដើម្បីសន្តិភាព និង ការអភិវឌ្ឍប្រទេសជាតិ។

ប្រជាជនកម្ពុជា ក៏សូមថ្លែងអំណរគុណដល់កងទ័ពអាវសទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត សម្រុកទៅមុខ ក្នុងការជួយពិនិត្យព្យាបាលជំងឺកូវីដ-១៩ និងការរុករកស្រាវជ្រាវរកអ្នកដែលប៉ះពាល់ រហូត ទទួលបានលទ្ធផលល្អប្រសើរនេះផងដែរ ដែលជាការបង្ហាញថា កម្ពុជា មានមេដឹកនាំល្អ ពូកែ និងខ្លាំង ហើយក៏មានកូនទាហាន ប្រតិបត្តិល្អ រហ័ស និងប្រកបដោយសក្តានុពល វិជ្ជាជីវៈពិតប្រាកដ ក្នុងការប្រយុទ្ធ ជាមួយសត្រូវអត់ស្រមោល កូវីដ-១៩ នេះផងដែរ៕

អត្ថបទដោយ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា, ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

LEAVE A REPLY

Please enter your comment!
Please enter your name here