ភ្នំពេញ ៖ ក្រោយ លទ្ធផលធ្វើតេស្តរកកូវីដ១៩ ជាលើកទី៤ និងជាលើកចុងក្រោយ បង្ហាញថា អវិជ្ជមាន សម្តេចអគ្គមហា សេបតី តេជោ ហ៊ុន សែន ផ្ញើសារពិសេសជូន ថ្នាក់ដឹកនាំ អភិបាលរាជធានី និងខេត្ត ព្រមទាំងជនរួមជាតិទាំងអស់ ពាក់ព័ន្ធនិងការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា និងបានប្រកាស អោយបើកដំណើរការ ទាំងគ្រឹះស្ថានសិក្សា និងរាល់កម្មវិធី ដូចមុនព្រឹត្តិការ ថ្ងៃទី៣ ខែវិចិ្ឆកា ប៉ុន្តែ ត្រូវ ចូលរួមគោរពតាមការណែនាំ របស់ក្រសួង សុខាភិបាល។

ហើយនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះផងដែរ នៅលើទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹង ថា “ដោយសារជាប់រវល់ ពិសេស ការដោះស្រាយជួយប្រជាជនដែល រងគ្រោះដោយទឹកជំនន់បូកបន្ថែម ដោយ ការធ្វើចត្តាឡីសក័១៤ថ្ងៃខ្ញុំមិនបានវាយ កូនគោល ឬហាត់ប្រាណជាង១ខែមកហើយ។​ ថ្ងៃនេះចេញវាយកូនគោលលើកដំបូងជាមួយសំភារៈថ្មីពិនិត្យឃើញថា កម្លាំង វាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។ ​អ្វីដែលប្លែកគឺក្បាល ពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱ្យបានពី ៨ទៅ១០ គីឡូម៉ែត្រនាថ្ងៃនេះ។ សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការ មកវាយកូនគោល តែខ្ញុំបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនាៗរួចហើយ និងពេលល្ងាចខ្ញុំបន្តការងារដដែល”។

ADVERTISEMENT

សម្ដេចតេជោ ហ៊ុន សែន រៀបរាប់ថា មូលហេតុដែលសម្ដេចធ្វើដូចនេះក៏ព្រោះតែ ចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីសក័១៤ថ្ងៃ តើមានការប្រែប្រួលយ៉ាងណា?។ ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់ និងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយ ពីផ្ទះនោះទេ។ សម្ដេច បញ្ជាក់ថា «លាហើយព្រឹត្តិការណ៍ ៣វិច្ឆិកា»៕

LEAVE A REPLY

Please enter your comment!
Please enter your name here