ភ្នំពេញ ៖ ឥទ្ធិពលនៃសុរា ជ្រាបចូលពេញខ្លួន យុវជន៣បាក់ ជិះម៉ូតូឌុបគ្នា មិនដឹងជាល្បឿនលឿនប៉ុណ្ណានោះទេ បានជ្រុលទៅបុក រថយន្តមួយគ្រឿងចតលើផ្លូវ បណ្តាល យុវជន២នាក់ ដាច់ ក ស្លាប់ជាប់គ្នាលលម៉ូតូ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីម៉ោងជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យឯករាជ្យ ប្រមាណ៣០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

ADVERTISEMENT

សពជនរងគ្រោះទី១មានឈ្មោះ តេង អាយុប្រហែល២០ឆ្នាំ មុខរបរដឹកទឹកសុទ្ធ ស្នាក់នៅម្ដុំផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៏សែនជ័យ និងមានស្រុកកំណើតត នៅខេត្តព្រៃវែង។ ទី២ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

បើតាមសម្ដីមិត្តភក្ត្រ័របស់សពជនរងគ្រោះបានឲ្យថា មុនពេលកើតហេតុ យុវជនទាំង៣នាក់ បានជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ តាកែវ 1C 3687 ចេញពីផឹកស្រាក្រឡុកម្តុំកាណាឌីយ៉ា គោលបំណងត្រលប់ទៅកន្លែងស្នាក់នៅវិញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខកំពង់ស្ពឺ 3A 1534 ដែលចតលើចំណីផ្លូវ មុខរោងចក្រពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះ ដាច់ ក ស្លាប់២នាក់គរគ្នាលើម៉ូតូគួរឲ្យរន្ធត់ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ភ្លាមៗនោះដែរតៃកុងរថយន្តហ៊ីយ៉ាន់ដាយ ឃើញសភាពការណ៍មិនស្រួលបានបើករថយន្តចេញពីកន្លែងកើតហេតុបាន៣០០ម៉ែត្រ សង្ងំដេកក្នុងកាបីនរថយន្តធ្វើដូចជាមិនដឹងអ្វីកើតឡើង តែស៊យអី ស្រាប់តែត្រូវសមត្ថកិច្ចឃាត់ខ្លួនដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here