ភ្នំពេញ ៖ មិនធ្លាប់មានទេជនរងគ្រោះត្រូវជនល្មើសឆក់កាបូប សរុបទាំងលុយដុល្លារ និងលុយខ្មែរ ជិត១ម៉ឺនដុល្លារ តែអរគុណនគរបាលមកទទួលបណ្ដឹងនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ កើតឡើង នៅម៉ោង ២និង២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុច ផ្លូវ៣៧៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ សុខ បណ្តាំ ភេទស្រី បុរសជាប្តី មិនបានអោយស្គាល់អត្តសញ្ញាណ ស្នាក់នៅខេត្តកំពង់ស្ពឺ។ ចំណែកសំភារៈ បាត់បង់ មានលុយ ខ្មែរ ជាង៣លានរៀល និងលុយដុល្លារជាង៥០០០ដុល្លារ។

ADVERTISEMENT

ស្ត្រីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់ជាមួយប្តី បានបើករថយន្ត សាំងយ៉ុងមួយគ្រឿងចេញពី ខេត្តកំពង់ស្ពឺ មកផ្សារដើមគរ ដូចសព្វដង ដើម្បីទិញបន្លែ យកទៅលក់បន្តនៅឯខេត្ត លុះមកដល់ចំណុច កើតហេតុ ក៏បានឈប់ រថយន្តអែបចិញ្ចើមផ្លូវរងចាំម៉ូយយក បន្លែមកអោយ ដោយប្តីរបស់គាត់បានដេកក្នុងរថយន្ត ចំណែករូបគាត់ បានចុះពីលើរថយន្តឈរ លើផ្លូវ ហើយគាប់ជួនពេលនោះ ក៏ស្រាប់តែបុរសជាជនសង្ស័យម្នាក់ បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម មួយគ្រឿង គឺជិះក្រឡឹងមួយជុំ ខ្លួនគាត់មិនបានចាប់អារម្មណ៍ ស្មានតែក្មេងមកទិញបន្លែដូចគាត់ដែរ ជនសង្ស័យបានបត់ត្រលប់ ក្រោយ វិញ ក៏បានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយលើខ្លួន របស់គាត់យកទៅបាត់តែម្ដង។ បង្កការភ្ញាក់ផ្អើលដោយប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃទី២នៅក្បែរនិង ក្នុងហេតុការណ៍នេះ។

លុះប្រហែលជាកន្លះម៉ោងក្រោយមក ទើបដំណឹងនេះបានលឺដល់ សមត្ថកិច្ច មូលដ្ឋាន ក៏ចុះទៅសាកសួរនិងអោយជនរងគ្រោះ ដាក់ពាក្យបណ្ដឹង នៅកណ្តាលផ្លូវ ដោយមិនចាំបាច់ទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២នោះទេ។

សង្កេតឃើញថា ករណីឆក់ខាងលើនេះជនរងគ្រោះមានការសោកស្ដាយលុយកាក់បាត់បង់ពិតមែនតែសំខាន់នគរបាលបានមកទទួលបណ្ដឹងដល់ទីតាំងកន្លែងកើតហេតុរូបគាត់២នាក់ប្ដីប្រពន្ធ ក៏មានទំនុកចិត្តលើនគរបាល ក្រោយពីឃើញសកម្មភាពនគរបាលយកចិត្តទុកដាក់បទល្មើសកើតឡើងក្នុងមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here