ភ្នំពេញ ៖ មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ត្រូវបាន អ្នកកត់ឆ្នោតវៀតណាមចោទប្រកាន់ថា ចុះទៅឆាឆៅកន្លែងកត់ឆ្នោតរបស់ខ្លួន រួចបង្កជាទំនាស់ឈានដល់ដកកាំភ្លើងភ្ជង់គម្រាមថែមទៀត តែត្រូវបាន ប្រជាពលរដ្ឋឃាត់ខ្លួនរួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹក យកទៅសួរនាំ។

ហេតុការណ៍បង្កជាទំនាស់ឈានដល់ដកកាំភ្លើងភ្ជង់គម្រាមខាងលើនេះ គឺបានកើតឡើងកាលពីរសៀល ថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២០ នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ADVERTISEMENT

សមត្ថកិច្ចខណ្ឌដង្កោ បានប្រាប់ថា នគរបាលដែលឃាត់ខ្លួនឈ្មោះ ម៉ា ចាន់រិទ្ធី អាយុ៣៣ឆ្នាំ មានតួនាទីជានាយរងផ្នែក នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌដង្កោ បានបញ្ចាក់ប្រាប់ថា នគរបាលដែលឃាត់ខ្លួនខាងលើ ត្រូវបានប្រគល់ឲ្យទៅអង្គភាពរបស់ខ្លួន ដោះស្រាយបន្ត ដោយសារស្ត្រីរងគ្រោះមិនបានប្តឹងផ្តល់ឡើយ គ្រាន់តែធ្វើកិច្ចសន្យាតែប៉ុណ្តោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here