កំពត ៖ សត្វគ្រួចចំនួន ៥០កេះ ស្មើនឹង ១.៥០០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញសុខភាពសត្វ និងផលិតកម្មសត្វ ស្ទាក់ចាប់បាននៅវេលាម៉ោង០១ និង១២នាទី រំលងអធ្រាត្រ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលដឹកមកពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកព្រែកចាក ខេត្តកំពត ឆ្ពោះទៅចែកចាយនៅឯរាជធានីភ្នំពេញ។

ការស្ទាក់ចាប់សត្វគ្រួចនេះ ធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ។

ADVERTISEMENT

បើតាមការបញ្ជាក់ពីមន្រ្តីជំនាញថា ការចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកHYUNDAI ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោន ពាក់ស្លាកលេខកំពត 3A-0970 ដឹកសត្វគ្រួចបង្កកចំនួន៥០កេះ ស្មើនឹង ១.៥០០គីឡូក្រាម ដឹកចេញមកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកព្រែកចាក ខេត្តកំពត ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ ពីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ក្រុមការងារបានឃាត់ លើផ្លូវជាតិលេខ3 ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះទៅ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here