ខេត្តបន្ទាយមានជ័យ ៖ ជារឿងគួរអោយអាសូរបំផុត ត្រឹមមួយបប្រិចភ្នែក គ្រួសារមួយ បានបាត់បង់កូនស្រីជាទីស្រលាញ់ អាយុ៧ឆ្នាំ និងកូនស្រីម្នាក់ទៀត ដែលទើបតែមានអាយុ២ឆ្នាំ កំពុងត្រូវបានសង្គ្រោះបន្ទាន់ ខណៈពេលទៅដាក់បង្កៃយកត្រី ជាមួយឪពុក។

ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីម៉ោង៤ល្ងាច ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចអូរស្ងួត ចម្ងាយប្រហែល១គីឡូម៉ែត្រ ខាងកើតភូមិអូរដង្កោ ឃុំរហាត់ទឹក ស្រុកមង្គលបូរី។

ADVERTISEMENT

ក្មេងរងគ្រោះទាំង២នាក់ បងស្រីឈ្មោះ ខន សុខលាង អាយុ៧ឆ្នាំ (ស្លាប់) និងប្អូនស្រី ឈ្មោះ ខន សុខលីន អាយុ២ឆ្នាំ ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំស្រុកមង្គលបូរី។

នៅមុនពេលកើតហេតុ ឪពុកបានទៅដាក់បង្កៃនៅចំណុចខាងលើ ហើយបានយកកូនស្រីទាំង២នាក់ទៅជាមួយ ស្របពេលនោះ ឪពុកបានឆ្លងប្រឡាយទៅដាក់បង្កៃ ដោយទុកកូននៅម្ខាងប្រឡាយ លុះដាក់បានប្រហែល៣០បង្កៃ ឃើញកូនលង់ទឹកក៏ស្ទុះរត់ទៅជួយស្រង់យកមកផ្ទះ រួចក៏បញ្ជូនទៅពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។

ក្រោយពេលដែលក្រុមគ្រូពេទ្យជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់រួចមក ប្អូនស្រីឈ្មោះ ខន សុខលីន សង្គ្រោះបានរួចផុតពីសេចក្តីស្លាប់ ចំណែកឈ្មោះ ខន សុខលាងអាយុ៧ឆ្នាំ ជាបងស្រីបានស្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here