ភ្នំពេញ ៖ អំពើហិង្សាក្នុងគ្រួសារ មួយ កើតឡើងរវាងម្តាយចុង និងកូនចុង ដោយម្តាយចុងត្រូវមួយជ្រុញហោះ របស់កូនចុង បណ្តាលអោយ របួសបែកក្តោងច្រមុះ និងរយៈថ្ពាល់។ ករណីហិង្សានេះកើតឡើង កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នៅផ្ទះគ្មានលេខ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះឈ្មោះ ឆាយ គឹមទៀង អាយុ៥០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅចំណុចកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ឈិត សំណាង អាយុ៣១ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះកើតហេតុ។

មុនពេលកើតហេតុជនរងគ្រោះ (ម្តាយចុងជនសង្ស័យ) កំពុងនៅផ្ទះកើតហេតុ ពេលនោះជនសង្ស័យ បានឆ្នាំងមកលាងដាំបាយ រួចជនរងគ្រោះស្តីឲ្យថា អ្ហែងទើបស៊ីបាយមិញ អ្ហែងលាងឆ្នាំងដាំបាយធ្វើអីទៀត! ហើយក៏ មានទំនាស់ពាក្យសម្តីគ្នា រួចជនរងគ្រោះក៏យកធុងនំគប់ជនសង្ស័យ តែមិនត្រូវ ស្រាប់តែជនសង្ស័យយកជ្រុញឈើគប់ ជនរងគ្រោះបណ្តាលឲ្យរបួសបែកក្តោងច្រមុំ និងរយៈថ្ពាល់ខាងឆ្វេង ពេលនោះក៏ត្រូវបានក្រុមគ្រួសារជួយឃាត់បំបែក ចេញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here