ភ្នំពេញ ៖ ទោះបីពេលនេះអាជីពសិល្បៈ ហាក់មានភាពស្ងប់ស្ងាត់បន្តិច អំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ក៏ពិតមែន តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព កញ្ញា សុខ ស្រីម៉ុច នៅតែសន្ទុះនៃការគាំទ្រ និងរូបសម្ផស្ស កាន់តែស្រស់ស្អាត។

ជាមួយគ្នានៃការរក្សាបានប្រជាប្រិយភាពនេះដែរបច្ចុប្បន្នតារាស្រីកញ្ញា សុខ ស្រីម៉ុច ពេលនេះក៏មានការប្រែប្រួលខ្លាំងទាំងជីវភាពរស់នៅប្រចាំថ្ងៃនិងភាពហ៊ឺហារប្រើប្រាស់របស់មានតម្លៃថ្លែៗមិនចាញ់តារាស្រីឯទៀតនោះទេ។ មិនតែប៉ុណ្ណោះ ស្រីម៉ុច ក៏កាន់តែមានភាពសិចស៊ីស្រស់ស្អាតខ្លាំងជាងមុនទៀតផង។

ADVERTISEMENT

ការរក្សាបានទីផ្សាសិល្បៈតាមរយៈការចេញសម្តែង-ច្រៀងនិងភាពសិចស៊ីស្រស់ស្អាតពីក ញ្ញា សុខ ស្រីម៉ុច ពេលនេះក៏ត្រូវទស្សនិកជនមួយចំនួនយល់ថានាងនូវតែអាចក្តាប់បានឱកាសចេញកើបលុយដើម្បីតម្រូវជីវភាពនិងភាពហ៊ឺប្រចាំថ្ងៃ។ម្យ៉ាងទៀតសម្រាប់ស្ទុះនៃការគាំទ្រនៅតែមានស្ថិតិច្រើនេះក៏ព្រោះតែមត្ថភាពនិងទេពកោសល្យរបស់ ស្រីម៉ុច រក្សាបានគ្រឹះដ៏រឹងមាំចំពោះអាជីពសិសល្បៈសព្វថ្ងៃ។

តារាម្តែងកញ្ញា សុខ ស្រីម៉ុច បញ្ជាក់ថាចំពោះអាជីពសិល្បៈបច្ចុប្បន្ននៅតែមានដំណើរការល្អដូចមុខគ្រាន់តែពេលខ្លះនាងហាក់រៀងរយាលបន្តិចព្រោះជាប់រវល់ការងារផ្ទាល់ខ្លួនខាងក្រៅ។ ស្រម៉ុច បាននិយាយទៀតថាបច្ចុប្បន្នក៏មានការការទាក់ទងហៅចេញច្រៀងនិងថតសម្តែងជាបន្តបន្ទាប់ពីបណ្តាស្ថានីយ៍ទូរទស្សន៍និងផលិតកម្មភាពយន្តក្នុងស្រុកមួយចំនួនផងដែរ។

បន្ថែមពីលើនេះ សុខ ស្រីម៉ុច និយាយថាទោះបីជាពេលខ្លះនាងរវល់ការងារខាងក្រៅក៏នៅតែមិនបោះបង់អាជីពសិស្បៈដែលនាងបានខិតខំពង្រឹងសមត្ថភាពនិងទេព្យកោលដើម្បីសាងកេរ្តិ៍ជាច្រើនឆ្នាំរហូតមកទល់ពេលបច្ចុប្បន្ននោះដែរ។ពិសេសជាងនេះនាងក៏អរគុណដល់ទស្សនិកជនដែលតែងតែគាំទ្រនិងឲ្យតម្លៃលើការសម្តែងរបស់នាង រហូតមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here