ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀត ជាប្រពន្ធរបស់អ្នកស្លាប់ រងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តបើកបញ្ច្រាសផ្លូវបានបើកបុកម៉ូតូ។ ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ខាងមុខកងពលតូច៧០ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តដែលបានបើកបញ្ច្រាស់និងបុកម៉ូតូមួយទំហឹងនោះមានឈ្មោះ ភិន សុផុន អាយុ៥២ឆ្នាំ ស្នាក់នៅ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ ជនរងគ្រោះ ឈ្មោះសុន ណង់ អាយុ៣៦ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មានស្រុកកំណើតនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងបន្ថែមថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកឌ្រីមហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1R-7396 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តឡិចស៊ីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2I-7318 បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងទាំងបញ្ច្រាស់ទិសដៅចរាចរណ៍ ក៏ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់។ អ្នករបួសនោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here