ភ្នំពេញ ៖ លោកអធិការខណ្ឌច្បារអំពៅបញ្ជាឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ និងសមត្ថកិច្ចចរាចរខណ្ឌច្បារអំពៅ ដឹកនដឹកនាំដោយលោកឯក សារ៉ន អធិការរងផ្នែកចរាចរខណ្ឌដឹកនាំ
ជួយសម្រួលចរាចរ នៅតាមបណ្តោយផ្លូវជាតិលេខ១មកដល់ចំណុចគល់ស្ពានព្រះមុនីវង្សចាស់ និងថ្មី។

បើតាមសម្តីលោកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថានៅតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅចូលរាជធានីភ្នំពេញ មានការកកស្ទះចរាចរខ្លាំងជាងទិសដៅ ចេញពីរាជធានីភ្នំពេញ គឺនៅម៉ោងជាង៥រសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ ។

ADVERTISEMENT

លោកអធិការក៏បានបញ្ជាក់ផងដែរថា មូលហេតុនៃការកកស្ទះចរាចរនេះគឺដោយសារតែប្រជាពលរដ្ឋយើងបានត្រឡប់មកពីដើរលេងកំសាន្តនៅតាម រមណីយដ្ឋាននានា ទើបនាល្ងាចនេះពួកគាត់បានសម្រុកចូលរាជធានីភ្នំពេញដើម្បីចូលបម្រើការងារវិញក្រោយពីឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំសកល៕

LEAVE A REPLY

Please enter your comment!
Please enter your name here