ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញមួយកន្លែងមានទីតាំង ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន៤អាគារ ស្មើនឹង៥០៤នាក់ ចែកចេញជា៥០៤បន្ទប់ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលភ្នំពេញនិងលោកស្រីជា ស៊ីណាឃួង ស្រេង រួមជាមួយនឹងអភិបាលរងរាជធានី លោកនិងលោកស្រីអភិបាលខណ្ឌទាំង១៤ព្រមទាំងមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ មណ្ឌលចត្តាឡីស័កនេះ ធ្វើឡើងដើម្បីដាក់អ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរទាំងអស់នោះ ត្រូវបានចែកជាពីរប្រភេទគឺ បើអ្នកដំណើរមានលទ្ធភាពគ្រប់គ្រាន់ មានលុយកាក់ច្រើន ពួកគាត់អាចធ្វើចត្តាឡីស័កនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ។ តែបើអ្នកដំណើរមិនមានលទ្ធភាពគ្រប់គ្រាន់ទេ ពួកគាត់អាចធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីបាន ដោយមណ្ឌលនេះ មិនតម្រូវអោយមានការបង់ថ្លៃសេវានោះទេ ព្រមទាំងផ្ដល់នូវអាហារហូបចុកក្នុងមួយថ្ងៃ៣ពេល ជាមួយនឹងការធ្វើតេស្តសំណាកដោយមិនអស់ប្រាក់ថែមទៀត។

ADVERTISEMENT

ឯកឧត្តមអភិបាលក៏បានបញ្ជាក់ផងដែរថា៖ នៅថ្ងៃទី១១ខែមករាខាងមុខនេះ នៅតាមបណ្ដា សាលារៀនទាំងអស់ នៅក្នុងរាជធានីភ្នំពេញនឹងបើកវេសនកាលចូលរៀនវិញ។

គួរបញ្ជាក់ថា៖មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញមានចំនួន៤អគារនិងមួយអគារកន្លែងគ្រូពេទ្យសម្រាប់យកសំណាកដែលក្នុងមួយអគារដាក់មនុស្សបាន១២៦នាក់។ ដូច្នេះ៤អាគារស្មើនឹង៥០៤នាក់ចែកចេញជា៥០៤បន្ទប់ ស្មើនិង៥០៤គ្រែ ជាមួយនឹងការបំពាក់កង្ហារ បន្ទប់ទឹក បង្គន់អានាម័យនិងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបានបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនដែលត្រូវធ្វើចត្តាឡីស័កបានភាពងាយស្រួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here