ភ្នំពេញ ៖ ពិតជាគួរអោយសោកស្តាយខ្លាំងណាស់ នារីជាអតីតនិស្សិតពេទ្យ ដែលជាសិស្សពូកែ ជាប់អាហារូបករណ៍ រៀននៅប្រទេសថៃ ម្នាក់ បានចងកសម្លាប់ខ្លួន នឹងដើមពុទ្ធា នៅក្នុងដីឡូតិ៍ មួយកន្លែង បន្ទាប់ពីខំរៀនរហូតដល់មានជំងឺ សរសៃប្រសាទ ហើយរត់គេចខ្លួនចេញ ផ្ទះបាត់ខ្លួន ប្រមាណជាង២ខែ មកហើយ ក្រោយពីបាត់ខ្លួន នារីខាងលើក្រុមគ្រួសារក៏បានទៅដាក់ពាក្យបណ្ដឹងផងដែរ ដើម្បីអោយសមត្ថកិច្ចជួយស្វែងរក រហូតមកដល់ព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ២០២១ នេះទើបមានគេគេរាយការណ៍ថានារីនេះបានចង (ក) សម្លាប់ខ្លួនបាត់ទៅហើយ។

ហេតុការនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ៣០ព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២១នៅចំណុចដីឡូតិ៍ មួយកន្លែងតាម ផ្លូវកែវចិន្តាក្នុងក្រុម១២ ភូមិ០១ សង្កាត់ជ្រោយចងា្វរ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ADVERTISEMENT

នារីដែលចង ក សម្លាប់ខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលបានអោយដឹងថា ឈ្មោះ ឈីវ សំអុន អាយុ៣១ឆ្នាំ មានលំនៅ ផ្ទះលេខ ១៤៦D ផ្លូវលំ ភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមបងស្រីនារីរូបនោះបានអោយសមត្ថកិច្ច ដឹងថា ឈ្មោះ ឈីវ សំអុន មានជំងឺប្រសៃប្រសាទប្រមាណជិត១០ឆ្នាំមកហើយ។ រយះពេលប្រមាណជិត២ខែមកហើយ នាងក៍បានរត់ចេញពីផ្ទះទៅបាត់ខ្លួន មិនដឹងទៅទីណា ស្រាប់តែទទួលដំណឹងពីសមត្ថកិច្ច ថាចងសម្លាប់ខ្លួន។

តាមប្រភពព័ត៌មានអោយដឹងទៀតថា កន្លងមកជនរងគ្រោះ រូបនោះ ជានិស្សិតពេទ្យ ដែលរៀនពូកែ ប្រឡងជាប់អាហារូបករណ៍ ទៅរៀននៅ ប្រទេសថៃរហូតដល់ជិតចប់។ ដោយសារតែការខិតខំរៀន ខ្លាំង ពេកបណ្តាលអោយនាង រលាកខួរក្បាល មានជំងឺសសៃប្រសាទ ហើយ ត្រូវបានសាលា ទាក់ទទងមកក្រុមគ្រួសារ អោយទៅទទួលយកមកស្រកកំណើតវិញ និងបានបញ្ចប់ជីវីតដោយចង កសម្លាប់ខ្លួនឯងនៅពេលនេះ។សពត្រូវបានក្រុមគ្រួសារបញ្ជូន ទៅកាន់ ឈាបនដ្ឋាន វត្តពោធិ៍យារាម ហៅវត្តចាស់ ដើម្បី ធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here