ខេត្តបាត់ដំបង ៖ នៅក្នុងឆ្នាំ២០២១នេះ CMAC មានផែនការបោសសំអាតបញ្ហាគ្រាប់មីន គ្រាប់បែកចង្កោមនិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឲ្យបានលើផ្ទៃដីប្រមាណ១១៣គីឡូម៉ែត្រការ៉េ បើប្រៀបធៀបនឹងឆ្នាំ២០២០កន្លងមក មានការកើនឡើងប្រមាណជិត១០% នៃផែនការ ដោយប្រើប្រាស់កម្លាំងចំនួនជាង១៥០០នាក់ ក្នុងការអនុវត្តផែនការនេះ ដោយត្រូវការថវិកាប្រមាណជាង១៤លានដុល្លារ ដែលរហូតមកដល់ពេលនេះ គម្រោងទាំងនោះប្រមាណ៩០%មាននៅក្នុងដៃហើយ ចំណែកគម្រោងស្ថិតនៅក្នុងស្ថានភាពចរចា និងពិភាក្សាគ្នាមិនបានគិតនៅក្នុងកញ្ចប់ថវិកានេះទេ។ នេះបើតាមការបញ្ជាក់ ពី លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC។

លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បើសិនជាកម្លាំងCMAC មិនទាន់មានឈរជើងនៅមូលដ្ឋានសហគមន៍ របស់ប្រជាពលរដ្ឋទេនោះ ហើយឃើញមានអ្វីសង្ស័យជាគ្រាប់មីន សូមកុំវាយ កុំប៉ះពាល់ កុំលើកដាក់បន្លាស់ទីតាំងគ្រាប់ទាំងនោះឲ្យសោះ ព្រោះវាអាចផ្ទុះបង្កនូវហានិភ័យខ្ពស់ ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ ត្រូវរាយការណ៍ឲ្យបានឆាប់ ដើម្បីកម្លាំង CMAC ចុះជួយអន្តរាគមន៍បានទាន់ពេលវេលា៕

ADVERTISEMENT

LEAVE A REPLY

Please enter your comment!
Please enter your name here