ភ្នំពេញ ៖ អ្នកស្រី កាក់ ចន្ធី ម្ចាស់បទ “យប់នេះខ្ញុំចង់ញ៉ាំស្រា” ដែលកំពុងល្បីខ្លាំងនៅលើ Tik Tok និងនៅលើ youtube តាមពិតម្ចាស់បទរូបនេះ ទទួលមរណភាព ២ឆ្នាំមកហើយ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីអំឡុងឆ្នាំ២០១៨ ខណៈអ្នកស្រីធ្វើដំណើរតាមកង់បី ហើយក៏ត្រូវបានរថយន្ត Toyota Prius បុកបណ្តាលឲ្យបែកក្បាលស្លាប់ នៅនឹងកន្លែងតែម្តង។

តារាចម្រៀងវ័យ៣៨ឆ្នាំមកពីខេត្តព្រៃវែង រូបនេះ បានបន្សល់ទុកនូវបទចម្រៀងជាច្រើន ហើយក្នុងនោះមានបទចម្រៀងខ្លះបាននិងកំពុងល្បីល្បាញខ្លាំងនៅលើបណ្តាញសង្គម Tik Tok ជាក់ស្តែង ដូចជា បទ «យប់នេះខ្ញុំចង់ញ៉ាំស្រា» ជាដើម។ បើទោះជាពុំល្បីឈ្មោះនៅក្នុងប្រទេស ប៉ុន្តែអ្នកស្រី កាក់ ចន្ទី មានឈ្មោះល្បី និងការគាំទ្រយ៉ាងច្រើននៅក្រៅប្រទេសពិសេសគឺនៅប្រទេសបារាំង៕

ADVERTISEMENT

 

LEAVE A REPLY

Please enter your comment!
Please enter your name here