ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុស២នាក់ បានបាត់ខ្លួនតាំងពីព្រឹក ប៉ុន្តែឪពុកម្តាយមិនចាប់អារម្មណ៍នោះទេ លុះដល់ម៉ោងប្រមាណ១រសៀល មិនឃើញកូនមកហូបបាយ ទើបមានការភ័យស្លន់ស្លោ ហើយសង្ស័យថា ក្មេងរងគ្រោះទាំង២នាក់ទៅលេងទឹកស្រះជិតសាលារៀន ក៏នាំគ្នាទៅមើល ស្រាប់តែឃើញខោអាវ ស្បែកជើង ក្មេងទាំង២នាក់នៅជិតកាំជណ្តើរចុះក្នុងស្រះ ទើបសន្និដ្ឋានថា ក្មេងទាំង២នាក់បានលង់ទឹកស្រះ ទើបក្រុមគ្រួសារនិងអ្នកភូមិរួមទាំងប្រជាការពារ នាំគ្នាចុះរាវរក រហូតដល់វេលាម៉ោង៩យប់ ទើបរកសពឃើញ។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រះទឹកមួយកន្លែង ជិតសាលាបឋមសិក្សាតាភន ស្ថិតក្នុងភូមិតាឱស ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ADVERTISEMENT

លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យបានឱ្យដឹងថាក្មេងប្រុសរងគ្រោះទាំង២នាក់មានឈ្មោះ វី ជីវ៉ាន់ អាយុ៦ឆ្នាំ ជាកូនរបស់ឈ្មោះ សែម សុវី អាយុ៣៦ឆ្នាំ និងម្ដាយឈ្មោះ សួន សុផល អាយុ៣៦ឆ្នាំ។ ចំណែកម្នាក់ទៀតឈ្មោះ ជាតិ រិទ្ធី អាយុ៤ឆ្នាំ ជាកូនឈ្មោះ ជ័រ ជាតិ អាយុ៣៧ឆ្នាំ និងម្ដាយឈ្មោះ ស ចាន់ថា អាយុ៣៣ឆ្នាំ។ ពួកគេរស់នៅភូមិឃុំកើតហេតុខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here