ខេត្តកំពង់ស្ពឺ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបករណីចែកចាយគ្រឿងញៀន កាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០២១ នៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀន២កញ្ចប់។

ប្រតិបត្តការបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ចាន់ សុភក្រ្ក័ ហៅ សុខ ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិ -ឃុំបឹងវែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឆែកលើខ្លួនប្រាណឃើញមាន៖ម៉្សៅក្រាមពណ៌សរ ចំនួន ២កញ្ចប់ ទំងន់ ២.៦៨ក្រាម,ដែកកេះចំនួន ០៣,ទូរសព្ទដៃចំនួន ០១គ្រឿង។

ADVERTISEMENT

បច្ចុប្បន្នជនសង្សយ័ និងវត្ថុតាងបញ្ជូនមកមន្ទ្ទីយុត្តិធម៍ដើម្បីបន្តនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here