ភ្នំពេញ ៖ បុរសម្នាក់ បានយកម៉ូតូមួយគ្រឿងទៅលក់ បានលុយ ហើយ បែរជាឡាំប៉ា មិនចង់ប្រគល់ម៉ូតូថែមទាំងរកទាញម៉ូតូបើករត់ ត្រូវបានអ្នកទិញនាំគ្នា ចេញចាប់បានប្រគល់អោយនគរបាលប៉ុស្តិ៍ ទឹកល្អក់ទី៣ ដើម្បីចាត់ការតាមច្បាប់។

ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលម៉ោងប្រមាណ២រសៀល ថ្ងៃទី១២ ខែ មករា ឆ្នាំ ២០២១នៅចំណុច ផ្ទះទិញលក់ម៉ូតូមួយកន្លែងនៅម្តុំឃ្លាំងរំសេវ តាមផ្លូវ លេខ ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

ADVERTISEMENT

ជនសង្ស័យដែរសម្ថតកិច្ចឃាត់ខ្លួននេះមានឈ្មោះ ខឿន ចំណាន ភេទប្រុសអាយុ ៣១ឆ្នាំ មានលំនៅ ភូមិសាម ក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FP.៩៥៥១។

ប្រភពព័ត៌មានអោយដឹងថា នៅមុនថ្ងៃកើតហេតុជនសង្ស័យ បានយកម៉ូតូ មួយគ្រឿងខាងលើ យកទៅបញ្ចាំនៅក្នុងកុងស៊ីមួយកន្លែង នៅក្បែរនោះ ។លុះនៅថ្ងៃកើតហេតុក៍មានបំណង់ចង់យកម៉ូតូលក់វិញ ដោយនិយាយជាមួយអ្នកគូកជេរម៉ូតូដើម្បី យកលុយទៅលោះម៉ូតូពីកុងស៊ី យកម៉ូតូទៅលក់វិញ នៅកន្លែង ទិញលក់ម៉ូតូខាងលើ។

តាមព័ត៌មានអោយដឹងថា ខណៈនោះអ្នកទិញ ក៏បានផ្ទៀងផ្ទាត់ម៉ូតូ និងកាត់គ្រីឃើញថា ត្រឹមត្រូវ ហើយ ក៏បានចរចារអោយតម្លៃ ៨២០ ដុល្លារ ម្ចាស់ក៏បានព្រមលក់។ នៅពេល អោយអ្នកទិញប្រគល់ប្រាក់រួចរាល់យកទៅចែកគ្នាជាមួយអ្នកគូកជេរមិនត្រូវគ្នា ហើយ ឡាំប៉ាមិនអោយម៉ូតូទៅអ្នកទិញថែមប្រុងទាញម៉ូតូជិះគេចខ្លួន ក៍ត្រូវបានអ្នកទិញនាំគ្នា ដេញចាប់បាន។

តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីចាប់ខ្លួន ជននោះ បានហើយក៏ក្រាញ់ននៀលត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ និង ប្រជាពលរដ្ឋនាំគ្នា ចាប់សែង ដាក់រ៉ឺម៉កបញ្ជូន ទៅកាន់ស្នាក់ការប៉ុស្តិ៍ទឹកល្អក់ទី៣។

នៅចំពោះមុខ នគរបាលជននោះ ទំនងជាបែក ថ្នាំឬក៏ធ្វើមិនដឹងអី គឺស្រែកហៅម៉ែៗ រហូត និងដេកនៅក្នុងប៉ុស្តិ៍ ប៉ូលីសតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here