ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីកើតជាអគ្គិភ័យឆាបឆេះផ្ទះ លក់គ្រឿងអេឡិចត្រូនិកមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិង សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ចេញមក អន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤និង៣០នាទីទៀបភ្លឺ ថៃ្ងពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះលេខ43DEo ផ្លូវលេខ១០៧ ភូមិ២ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ADVERTISEMENT

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ជាម តាត់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរម្ចាស់ហាងលក់គ្រឿងសំណង់ ថ្មបេតុង (ទំហំ៥ម៉ែត្រx១៦ម៉ែត្រ)។

សមត្ថកិច្ចបន្តថា ក្នុងការពន្លត់អគ្គិភ័យនេះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ ចំនួន៣គ្រឿងចេញធ្វើអន្តរាគមន៍ដោយ ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង ៤ម៉ែត្រគូប។

ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីដែលធ្វើឱ្យឆេះម៉ូតូអស់ចំនួន ៣គ្រឿង, ទូក្លាសេចំនួន៣គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ អគ្គិភ័យនេះពន្លត់ចប់នៅម៉ោង ៤និង៥៥នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here