ខេត្តកំពង់ចាម ៖ លោក សុធាពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បញ្ជាក់ថា ដោយមានកិច្ចសហការគ្នាជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកំពង់សៀមនិងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនក្នុងស្ថានភាពស្មុគស្មាម ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ស្រី០១នាក់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១៣និង៣០នាទីនៅចំណុចវត្តមៀន ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

យោងតាមរបាយការពីសមត្ថកិច្ចបានឲ្យដឹងថា ដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍សជាគ្រឿងញៀនចំនួន ៨៤កញ្ចប់(ធំចំនួន០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿងនិងរថយន្តធំចំនួន០២គ្រឿង។

ADVERTISEMENT

ដោយបានចម្លើយសារភាពពីជនសង្ស័យខាងលើ និងមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម និងមានការឯកភាពពី លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹក ថ្ងៃទី ១២-០១-២០២១ វេលាម៉ោង០៦ព្រឹក កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម ជំនាញអធិការស្រុកជើងព្រៃ បន្តសហការជាមួយ ជំនាញស្នងការរដ្ឋាននគរបាលខេត្តកណ្តាល ជំនាញអធិការរដ្ឋានស្រុកស្អាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដឹកនាំផ្ទាល់ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បន្តចុះទៅដល់មូលដ្ឋាន ស្រុកស្អាង ខេត្តកណ្តាល និងបានឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន ០៤នាក់ ស្រី ០១នាក់៖

១-ឈ្មោះ សឿន សោភ័ណ្ឌ ភេទស្រី អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ននៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
២-ឈ្មោះ ឈន ឈីន ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
៣-ឈ្មោះ អ៊ុន លីហួរ ភេទប្រុស អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
៤-ឈ្មោះ អៃ អេ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្ដាល។

ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម្សៅ ក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន៤២កញ្ចប់ (ធំ០៦កញ្ចប់) ទូសព្ទ័ដៃចំនួន០៥គ្រឿង រថយន្ត០១គ្រឿង កាំភ្លើងកែឆ្នៃចំនួន០១ដើម ស្រោមកាំភ្លើងK៥៤ចំនួន១ដើម ស្លាកលេខខេមរភូមិន្ទ០២បន្ទៈ អាយកូម០១គ្រឿង អាវខេមរ:ភូមិន្ទថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន០១សម្រាប់ និងថងវេចខ្ចប់មួយចំនួនធំ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here