ព្រះសីហនុៈបុសម្នាក់បេីកម៉ូតូវ៉ាជែងរថយន្តមិនផុតក៏ត្រូវរថយន្តកុងតឺនរ័បុកពេញទំហឹងបណ្តោលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។ កាលពីវេលាម៉ោង ជិត9យប់ថ្ងៃទី22 ខែមករា ឆ្នាំ2021 លើកំណាត់ផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រ 194/195 ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូម៉ាក SUZUKI NEX ពណ៌ក្រហម គ្មានស្លាកលេខ មានទិសដៅចេញពីខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូបានវ៉ាជែង មកខាងឆ្វេងដៃ រួចបុកចូលរថយន្តដឹកកុងតឺនរ័ ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-6610 ទិសដៅផ្ទុយគ្នា បណ្តាលឲ្យ អ្នកបើកបរម៉ូតូ (មិនទាន់ស្គាល់ឈ្មោះ) ស្លាប់នៅនឹងកន្លែងកើតហេតុ ។

ADVERTISEMENT

បច្ចុប្បន្ន សាកសពកំពុងស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ត(មិនទាន់ស្គាល់ឈ្មោះ) បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here