ភ្នំពេញ៖ ស្នាដៃបទចម្រៀងថ្មីអ្នកស្រី ទ្រី ដាណា បានចេញមកហើយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ដោយបទថ្មីមួយនេះត្រឹមរយៈពេលមិនដល់មួយសប្តាហ៍ផង ស្រាប់តែផ្ទុះទទួលការគាំទ្រ អ្នកទស្សនាជិត៤លាននាក់ទៅហើយ គិតមកត្រឹមថ្ងៃទី២៦ ខែមករានេះ។
ស្នាដៃថ្មីរបស់អ្នកស្រី ទ្រី ដាណា ដែលផ្ទុះការគាំទ្រខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកលើកនេះ បទចម្រៀងមានចំណងជើងថា “លួងគេ”។ បទនេះ បានធ្វើឱ្យទស្សនិកជន ទស្សនាសើចស្ទើរមិនចង់បិទ ព្រោះទស្សនីយភាពរបស់ អ្នកស្រី ទ្រី ដាណា និងស្វាមី បានសម្តែងរួម ក្នុងសកម្មភាពបែបកំប្លែង។
ទន្ទឺមការគាំទ្រមានអ្នកទស្សនាបទចម្រៀង “លួងគេ” រហូតមានអ្នកទស្សនា៣,៥លានដងនេះ អ្នកលេងហ្វេសប៊ុក និងបណ្តាញសង្គមជាច្រើន បានគ្នាសរសើរដល់អ្នកស្រី ទ្រី ដាណា និងស្វាមី ដែលពិតជាសម្តែងសម គ្នា ហើយជាពិសេសចេះលេងកំប្លែង ធ្វើឱ្យផ្ទុះសំណើចលើបទមួយនេះ។
សូមរំលឹកផងដែរថា អ្នកស្រី ទ្រី ដាណា មិនមែនមានតែបទចម្រៀងនេះ ផ្ទុះការគាំទ្រនោះទេ កន្លងមកអ្នកស្រីបានកសាងស្នាដៃបទចម្រៀង ថ្មី និង ចាស់ពីដើមៗឡើងវិញជាច្រើនបទ ក្នុងការលើកស្ទួយនិងជ្រោមជ្រែងវិស័យចម្រៀង ក៏ដូចជាចូលរួមអភរិរក្សមរតកដើមតារាចម្រៀង ស៊ិន ស៊ីសាមុត។
បទចម្រៀង “លួងគេ” ក៏ជាស្នាដៃមួយ របស់អ្នកស្រី ទ្រី ដាណា ស្រាប់បើកឆាកអបអរឆ្នាំថ្មី២០២១ ដែលអ្នកស្រីរំពឹងទុកជាឆ្នាំដែលល្អអាចបញ្ចប់វិបត្តិកូវិដ១៩ ជួបតែរឿងសប្បាយ រកស៊ីទទួលបានជោគជ័យគ្រប់គ្នា៕
ទស្សនាបទចម្រៀង “លួងគេ”