ភ្នំពេញ ៖ បងប្អូនពិតជាជ្រាបច្បាស់ហើយបទចម្រៀងរួមគ្នារបស់ តន់ ចាន់សីម៉ា និង ព្រាប សុវត្ថិ គឺបទ “កាត់ ឆុង” ដែលបច្ចុប្បន្ននេះកំពុងតែល្បី និងមានការគាំទ្រខ្លាំង។ បទ ដំបូងក្នុងអាល ប៊ុមពិសេសនេះ គឺជាស្នាដៃនិពន្ធទំនុកភ្លេង ដោយ លោក សាក់ ធារិទ្ធ។

លោក សាក់ ធារិទ្ធ គឺជាអ្នកពន្ធល្បីឈ្មោះ ធ្លាប់ មាន ស្នាដៃ ជាច្រើនបទ កន្លងមកហើយ បច្ចុប្បន្ន គាត់ជាអ្នកនិពន្ធកុងត្រា ប្រចាំក្នុងផលិតកម្ម Galaxy Navatra។ តាម Channel Galaxy Navatra បង្ហាញឲ្យដឹងពីបទ “កាត់ ឆុង” ត្រូវបាននិពន្ធបទភ្លេងដោយ លោក សាក់ ធារិទ្ធ។

បទចម្រៀងច្រៀងរួមគ្នារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ចន្ទសីម៉ា ក្នុងអាល់ប៊ុមដំបូងនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែចេញមិនបានប៉ុន្មានថ្ងៃផងមាន អ្នកទស្សនាជាច្រើនលានដងទៅហើយ។

ចង់ដឹងថាបទ “កាត់ ឆុង” របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ដែលនិពន្ធបទភ្លេង ដោយលោក សាក់ ធារិទ្ធ ពីរោះរណ្ដំ ហើយចង់រាំលេងយ៉ាងណានោះ ស្ដាប់ទាំងអស់គ្នា៖

LEAVE A REPLY

Please enter your comment!
Please enter your name here