ភ្នំពេញ៖ ជនសង្ស័យ០៥នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ កាលពីវេលាម៉ោងវេលាម៉ោង១១ និង០០នាទី ថ្ងៃទី៣១ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

នគរបាលប៉ុស្តិ៍ឃ្មួញបានអោយដឹងថា ជនសង្ស័យទាំង០៥នាក់នោះ១ ឈ្មោះ ណាំ ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ២-ឈ្មោះ រស់ ណារិន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ៣-ឈ្មោះ ផន សុខនី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ៤-ឈ្មោះ អែម មេសា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ៥-ឈ្មោះ អ៊ុង មករា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ( ពិនិត្យទឹកនោម) ។

សមត្ថកិច្ចបានអោយដឹងទៀតថាការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ខាងលើគឺកម្លាំងជំនាញបានស្រាវជ្រាវរកមុខសញ្ញានឹងកំណត់បានគោលដៅច្បាស់លោះទើបឃាត់ខ្លួនបាន។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here