ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យរៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ(២០២១-២០៣០) ខណៈដំណាក់កាលទី១ ឆ្នាំ២០១០-២០២០ត្រូវបានទទួលការគាំទ្រច្រើនពីមជ្ឈដ្ឋានអន្តរជាតិ។

លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិលើកទី២ អាណត្តិទី៣ សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ ២០២១ នៅសណ្ឋាគារភ្នំពេញ បានលើកឡើងថា ការកំណត់ចក្ខុវិស័សម្រាប់រៀបចំបែបប្រជាធិបតេយ្យនាពេលកន្លងទៅបានប្រព្រឹត្តិទៅដោយរលូន ទោះបីជាមានឧសគ្គបន្តិចបន្តួចយ៉ាងណាក្តីនោះ។

ADVERTISEMENT

លោកបានបន្តថា ការពង្រឹងការគ្រប់គ្រងកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលនឹងបន្តជម្រុញការកែទម្រង់ទាំងនោះ ឲ្យកាន់តែស៊ីជម្រៅ ដោយផ្សារភ្ជាប់ទៅនឹងការអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀត ខណៈការរៀបចំនាពេលកន្លងទៅទាំងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានលើគ្រប់វិស័យ ជាពិសេសគឺការផ្ទេរពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិទទូលបានជោគជ័យជាជំហានៗនោះ។

ទាក់ទងនឹងចក្ខុវិស័យរៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ កាលពីកន្លងទៅទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងដៃគូជាម្ចាស់ជំនួយ ដូចជាអង្គការសហប្រជាតិ សហគមន៍អឺរ៉ុប ប្រទេសកាណាដា និងដៃគូជាច្រើនទៀត បានថ្លែងកោតសរសើរ ចំពោះកំណែទម្រង់នេះ ដោយអ្នកពាក់ព័ន្ធ បានចូលរួមនិងអនុវត្តយ៉ាងសកម្ម ក្នុងដំណើរការកំណែទម្រង់នូវវិមជ្ឈការ និងសហវិមជ្ឈការនេះ ដោយបានជម្រុញឲ្យកំណែទម្រង់នេះ មានការអភិវវឌ្ឍន៍ជាជំហានៗស្របតាមដំណាក់កាលនីមួយៗ ដែលបានកំណត់នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកម្មវិធីជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ ឆ្នាំដំបូងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here