ភ្នំពេញ ៖ ទីក្រុងជាទីតំបន់នៃក្តីស្រមៃ ពន្លឺនៃគេហដ្ឋានរាប់ម៉ឺនប្រៀបដូចពន្លឺភ្លឺថ្លានៃដួងតារា ស្រោចស្រពលើក្តីស្រមៃនៃការរស់នៅប្រកបដោយសុភមង្គល ជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប រូបគម្រោងផែនការនៃការរស់នៅប្រកបដោយភាពល្អប្រសើរនាពេលអនាគតត្រូវបានបង្ហាញខ្លួនក្នុងទីក្រុងក្រោមពន្លឺនៃដួងតារា បោះជំហានឆ្ពោះទៅរកភាពស្រស់បវរដោយមិនបង្អង់និងឥតឈប់ឈរ។

ដើមឆ្នាំ ២០២១ ក្តីស្រមៃមួយនេះនឹងបោះជំហានក្នុងប្រវត្តិសាស្រ្តថ្មីមួយ ចាប់ផ្តើមការរស់នៅថ្មីសម្រាប់ពេលអនាគត។

ADVERTISEMENT

ស្ថិតក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខិតជិតមកដល់ ក្រុមហ៊ុន MORGAN គ្រុបដែលជាក្រុមហ៊ុនមានឈ្មោះបោះសម្លេងខ្លាំងផ្នែកអចលនទ្រព្យក្នុងតំបន់អាស៊ីអាគ្នេយ៍បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន JOVAN គ្រុបដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យលំដាប់ក្នុងចំណោម ៣០ ក្រុមហ៊ុនឆ្នើមក្នុងប្រទេសចិន ក្រុមហ៊ុនខ្លាំងទាំងពីរនេះបានសហការគ្នា រួមគ្នាជំរុញបង្កើតបានជា Morgan Park Villa ដែលជាតំបន់ LOHAS នៃឧទ្យានទេសភាពមាត់ទន្លេមេគង្គក្នុងប្រទេសកម្ពុជា! នេះពោរពេញទៅដោយគំនិតនៃការរស់នៅបែបថ្មីទាំងស្រុង បង្កើតជាទីលំនៅស្ថានថ្មីមួយទៀតសម្រាប់ការរស់នៅបែបកម្រិតខ្ពស់ក្នុងប្រទេសកម្ពុជា!

០១/ក្រុមហ៊ុនដែលមានសមត្ថភាពកម្រិតខ្ពស់

ក្រុមហ៊ុនខ្លាំងទាំងពីររួមគ្នាបង្កើតជាភាពអស្ចារ្យល្អឥតខ្ចោះ

មានទីតាំងនៅក្នុងទីតំបន់ពិសេសនៃរាជធានី ត្រូវបានស្ថាបនាឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដែលបង្កើតបានជាគម្រោងគំរូក្នុងរាជធានី។ គម្រោង Morgan Park Villa ត្រូវបានចូលរួមដោយក្រុមហ៊ុន MORGAN គ្រុបនិងក្រុមហ៊ុន JOVAN គ្រុបដែលសុទ្ធសឹងតែជាក្រុមហ៊ុនខ្លាំងក្នុងវិស័យអចលនទ្រព្យ បង្កើតបានជាភាពល្អអស្ចារ្យមិនធម្មតា។

ក្រុមហ៊ុន MORGAN គ្រុប ជាក្រុមហ៊ុនកម្រិតអន្តរជាតិដែលមានបទពិសោធន៍ដប់បីឆ្នាំក្នុងវិស័យមួយនេះ គោរពលើគំនិតអភិវឌ្ឍន៍ ការបង្កើតថ្មីសម្រាប់ជីវភាពរស់នៅឥតដែនកំណត់ បានអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាអស់រយៈពេលយូរមកហើយ បានចូលរួមបង្កើតគម្រោងកម្រិតទីតាំងគំរូជាច្រើនដែលមានឈ្មោះបោះសម្លេងនិងមានឥទ្ធិពលខ្លាំងក្នុងប្រទេសកម្ពុជា មានដូចជា MORGAN Tower, MORGAN EnMaison, MORGAN New City Walk និងសំណង់ទីតាំងគំរូក្នុងរាជធានីផ្សេងទៀតដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងលើពិភពលោក។

ក្រុមហ៊ុន JOVAN គ្រុប ជាក្រុមហ៊ុនខ្លាំងក្នុងចំណោមក្រុមហ៊ុនឆ្នើមទាំង ៣០ ក្នុងប្រទេសចិន បានពង្រីកខ្លួនគ្រប់តំបន់និងទីក្រុងនៅក្នុងប្រទេសចិនក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ មានដូចជា Paris Metropolis, Shanghai Xiaochen, JOVAN Impression, JOVAN Mansion និងគម្រោងជាច្រើនជាទៀតដែលទទួលបានការស្វាគមន៍និងគាំទ្រខ្លាំងនៅលើទីផ្សារ។ នាឆ្នាំ ២០២១ នេះដោយគោរពលើគំនិតសហគ្រាសគុណភាពស្ថាបនាអនាគត និងក្រោមស្មារតីនៃបេសកកម្មធ្វើការពាំនាំវីឡាប្រភេទថ្មីទាំងស្រុងមកកាន់ប្រទេសកម្ពុជាលើកដំបូង។

ឆ្នាំ ២០២១ ក្រុមហ៊ុន MORGAN គ្រុបនិងក្រុមហ៊ុន JOVAN គ្រុបបានសហការគ្នាលើកដំបូង បង្កើតជា Morgan Park Villa ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានខាងក្រៅ។ គម្រោងនេះបានប្រមូលផ្តុំទៅដោយក្រុមហ៊ុនដែលមានបទពិសោធន៍យូរឆ្នាំលើសេវាកម្មនៃអគារនិងការរចនារូបរាង បានផ្តោតសំខាន់លើគំនិតក្នុងតំបន់រស់នៅជាគោល ស្ថាបនាកសាងយ៉ាងយកចិត្តទុកដាក់ប្រកបដោយគុណភាពនិងសេវាកម្មគ្រប់ជ្រុងជ្រោយ បង្កើតបានជាតំបន់វីឡាកម្រិតអន្តរជាតិមួយសម្រាប់ការរស់នៅប្រកបដោយផាសុខភាពក្នុងប្រទេសកម្ពុជា។

០២/ការតម្លើងកម្រិតនៃវីឡាស្នាក់នៅ

ផែនការសម្រាប់កន្លែងចតរថយន្តក្រោមដីដំបូងគេបង្អស់ក្នុងតំបន់វីឡានៅប្រទេសកម្ពុជា

គោរពលើការរស់នៅ ដោយចាប់ផ្តើមពីជំហានទីមួយនៃការវិលត្រឡប់មកកាន់គេហដ្ឋានវិញ។ MORGAN និង JOVAN បានធ្វើការស្រាវជ្រាវសិក្សាអស់រយៈពេលវែងស្តីអំពីទម្លាប់នៃរស់នៅក្នុងប្រទេសកម្ពុជា ដោយចាប់ពីអាកាសធាតុរហូតដល់មនុស្សសាស្រ្តបែបប្រពៃណី បន្ទាប់មកឈានដល់ការរួមបញ្ចូលគ្នារវាងមេកានិចនិងAesthetic ខិតខំផ្តល់ជាផែនការយ៉ាងល្អមួយសម្រាប់ការរស់នៅក្នុងវីឡាកម្រិតខ្ពស់នៅប្រទេសកម្ពុជា។

ការបង្កើតជា Morgan Park Villa ដែលជាតំបន់វីឡាមានចំណតរថយន្តក្រោមដីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា បានផ្លាស់ប្តូររចនាបទផ្ទៃលើដីនៃវីឡាពីមុនៗមក មកបង្កើតជាច្នៃប្រឌិតថ្មីនៃវីឡាទម្រង់២.០។

រូបរាងជារួមត្រូវបានលើកខ្ពស់ កែច្នៃផ្លូវសម្រាប់រថយន្តធ្វើដំណើរក្រោមដី កន្លែងចតរថយន្តក្រោមដីបែបបុគ្គល ការបំពាក់ជាមួយច្រកចូលប្រេកង់វិទ្យុ និងកាមេរ៉ាសុវត្ថិភាព២៤ម៉ោង ដើម្បីធានាបានលក្ខណៈសុវត្ថិភាពនិងបុគ្គល។

ប្រព័ន្ធការពារទឹកក្រោមដី ប្រព័ន្ធបណ្ដោះទឹកនិងខ្យល់ចេញចូលមានកម្រិតខ្ពស់ ធានាបានមិនជ្រៀបទឹក មិនដក់ទឹក មិនងលិចទឹក ពន្លឺចេញចូលគ្រប់គ្រាន់ល្អ ដែលទាំងនេះជួយការពារដល់រថយន្តលោកអ្នកឱ្យចៀសផុតពីបញ្ហាទាំងឡាយដែលកើតចេញពីអាកាសធាតុ ក៏អាចជាទីធ្លាសម្រាកដែលមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់។

ផ្ទៃខាងលើដីនៃតំបន់រស់នៅមិនមានរថយន្តចរាចរណ៍ទេ គ្មានបញ្ហាឧស្ម័នបំភាយ មិនមានការរំខាន់ពីសម្លេងនៃរថយន្ត ឈានជើងចូលមកក្នុងគេហដ្ឋានដូចក្នុងសួនឧទ្យានរុក្ខជាតិ ចេញចូលដោយគ្មានភាពព្រួយបារម្ភ ដែលធ្វើឱ្យការរស់នៅរបស់លោកអ្នកប្រកបដោយភាពស្ងប់ស្ងាត់និងសុវត្ថិភាពល្អ។

០៣/សួនក្នុងតំបន់រស់នៅ

ការរស់នៅក្នុងសួនច្បារដ៏ស្រស់បំព្រង ជាពេលវេលាដ៏ល្អប្រសើរជាមួយខ្យល់អាកាសធម្មជាតិនិងបរិសុទ្ធ

និយាយអំពីកម្រិតខ្ពស់នៃការរស់នៅ ការរស់នៅក្នុងសួនឧទ្យានតែងត្រូវបានគេលើកឡើងជានិច្ច។

Morgan Park Villa បានបញ្ចូលភាពស្រស់ប្រណិតកម្រិតខ្ពស់លើពិភពលោក បានយកNew York Central Park, London Hyde Park បង្កើតជាគំរូនៃការស្ថាបនា វាមានចំនួនរហូតដល់៤៥%ដែលជាកម្រិតបរិស្ថានបៃតងធម្មជាតិ ធ្ចើឱ្យមានភាពរីករាយពេញចិត្តជាមួយសម្រស់នៃធម្មជាតិនេះ។

ទេសភាពមាត់ទឹកស្រស់បំព្រងដែលពោរពេញទៅដោយភាពប្រណិតសម្រាប់កម្មវិធី ផ្តល់អារម្មណ៍នៃការស្វាគមន៍ត្រឡប់មកកាន់គេហដ្ឋានវិញយ៉ាងកក់ក្តៅ។ សួនច្បារចំកណ្ដាលផ្លូវដែលមានប្រវែងប្រហែល៥០០ម តំបន់សម្រាប់វាយកូនហ្គោល សួនច្បារក្នុងរឿងនិទានកុមារ រុក្ខជាតិនិងផ្កាដ៏ស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធល្អ ផ្តល់ជាផាសុខភាពទាំងផ្លូវកាយនិងចិត្ត។

គម្រោងដែលមានភាពច្នៃប្រឌិត

វីឡាភ្លោះ(Twin)/ទោល(Single) 245m² រស់នៅក្នុងលំនៅស្ថានដោយអារម្មណ៍សប្បាយរីករាយ

សំណង់ប្រៀបដូចរូបចម្លាក់ដែលមានវិញ្ញាណ ខ្លឹមសារចម្បងរបស់វាគឺជាអត្តចរិកនិងឥរិយាបថរបស់មនុស្សគ្រប់រូបទៅលើជីវភាពនៃការរស់នៅរបស់ពួកគេ។

MORGAN និង JOVAN បានចាប់ផ្តើមដំណើរការជាមួយតម្រូវការនៃការស្នាក់នៅបែបបុគ្គល គិតគូរអំពីទំលាប់នៃការរស់នៅរបស់ប្រជាជនក្នុងតំបន់ និងតម្រូវការដ៏ប្រណីតនៃទីធ្លា បានយកទីធ្លារស់នៅក្នុងវីឡាភ្លោះ(Twin)និងវីឡាទោល(Single)245m²ជាគោល រចនាជាបួនជាន់លើនិងក្រោមដី ខណ្ឌចែកដោយភាពស្ងៀមស្ងាត់ ធ្វើឱ្យយើងមានអារម្មណ៍ល្អនិងគ្មានទុក្ខកង្វល់ឡើយ។

វីឡាពីរជាន់ រីករាយជាមួយបួនជាន់

គម្រោងមានពីរជាន់លើដី មួយជាន់ក្រោមដី ច្រកចូលបែបបុគ្គល។ ជាន់ក្រោមដីប្រមូលផ្តុំបញ្ចូលគ្នារវាងមុខងារនិងទេសភាព។

ជាន់ទី១មានបន្ទប់ទទួលភ្ញៀវនិងកន្លែងទទួលទានអាហារដ៏ធំទូលាយ សួនច្បារដ៏ស្រស់បំព្រង បន្ទប់ទឹកនិងសួនត្រូវបានរចនាក្បែរបន្ទប់មនុស្សចាស់ មិនចាំបាច់ឡើងចុះជណ្ដើរនិងមានភាពងាយស្រួលក្នុងការរស់នៅ ។

ជាន់ទី២មានបន្ទប់ដេកដ៏ស្ងប់ស្ងាត់ល្អ ដែលអាចឱ្យសមាជិកគ្រួសារមានបន្ទប់មួយដែលមមានលក្ខណៈបែបបុគ្គល បន្ទប់មេគ្រួសាររចនាឡើងមានភាពស្រស់ប្រណិតប្លែក។ គម្រោងនេះក៏បានឆ្លើយតបជាមួយសេចក្តីតម្រូវការ ដោយបានរចនាជាទំហំបែបសេរីនៅជាន់ដំបូល ជាទីតាំង DIY ទុកសម្រាប់សមាជិកគ្រួសារដែលមានចំនួនច្រើន។

បន្ទប់ក្រោមដីដែលជាការច្នៃប្រឌិតថ្មីមុនគេបង្អស់ មុខងារនិងការទេសភាពត្រូវបានពង្រីកកាន់តែធំ

Morgan Park Villa បានច្នៃប្រឌិតរចនាបន្ទប់ក្រោមដី បានកែច្នៃបន្ទប់ក្រោមដីជាកន្លែងចតរថយន្ត(កន្លែងដាក់រថយន្តបែបបុគ្គល) កន្លែងជំនួបភ្ញៀវបែបបុគ្គល(បន្ទប់មើលកុន បន្ទប់សិក្សា) កន្លែងសុខភាព(បន្ទប់ហាត់ប្រាណ) ទេសភាពសួនឧទ្យាន(ទីធ្លាក្រោមដីសម្រាប់គ្រួសារ) ដែលទាំងនេះស្ថិតក្នុងទីធ្លាចម្រុះតួខ្លួនតែមួយ។ ទីធ្លាក្រោមដីសម្រាប់គ្រួសារជាដើមនឹងនាំទៅកាន់បន្ទប់ក្រោមដី ទាំងនេះនឹងជួយឱ្យមានលក្ខណៈសួនឧទ្យានកម្រិតធំបំផុតសម្រាប់ជីវភាពរស់នៅ។

កន្លែងជួបជុំតំបន់ឧទ្យាន

ប្រាស្រ័យគ្នានៅជាន់ដំបូល ជាការជជែកពិភាក្សាគ្នាអំពីការវិនិយោគទុនក្នុងទីក្រុងប្រចាំថ្ងៃ

កន្លែងរស់នៅជានិមិត្តរូបនៃការឋានៈអត្តសញ្ញាណ រឹតតែជាសំបុត្រមួយសន្លឹកចូលរួមផងដែរ។ ប្រមូលផ្តុំមុខងារនៃតំបន់រស់នៅទាំងបួនរបស់ Morgan Park Villa បង្កើតបានជាជីវិតដែលអាចបំពេញសេចក្តីតម្រូវការផ្ទាល់ខ្លួនឱ្យកាន់តែសម្បូរបែប។

ក្លឹបហាត់ប្រាណបែបបុគ្គល កន្លែងវាយកូនហ្គោល ហាងកាហ្វេ កន្លែងទទួលទានអាហារដ៏ទាន់សម័យ កន្លែងសម្រាប់ពិធីជប់លៀង Sky Bar អាងហែលទឹកដ៏ធំទូលាយ ផ្លូវរត់ហាត់ប្រាណ1KM ដែលទាំងនេះជាទីលំនៅស្ថានដែលប្រកបដោយសេចក្តីសុខមាននៅក្នុងក្តីស្រមៃគ្រប់ៗរូប។ គឺជាទីតាំងដែលធ្វើដំណើរចេញចូលនិងប្រមូលផ្តុំទៅដោយមនុស្សនិងវីរជនឆ្នើម ហើយសួនឧទ្យាន Morgan Park Villa បានបង្កើតជាទីតាំងបណ្ដាញសង្គមដែលមានលក្ខណៈពិសេសនិងធនធានសម្រាប់វីរជនឆ្នើមកម្រិតខ្ពស់។

កន្លែងនិមួយៗបញ្ជាក់ពីភាពប៉ិនប្រសប់នៃការតាំងទីលំនៅរបស់វីរជនលំដាប់កំពូលលើពិភពលោក កន្លែងនិមួយៗជាបណ្តុំនៃជីវិតដែលត្រូវបានឆ្លងកាត់ការដុសខាត់កែលម្អ។ Morgan Park Villa នឹងធ្វើឱ្យមានភាពប្រសើរឡើងនូវស្តង់ដារតំបន់រស់នៅក្នុងវីឡានៅប្រទេសកម្ពុជាជាមួយនឹងប្រព័ន្ធគុណតម្លៃស្នូលទាំង ៥ មកបង្ហាញពីទិដ្ឋភាពការរស់នៅក្នុងឧទ្យាននាយុគសម័យថ្មី។ ឆ្នាំ ២០២១ នេះ គោមាសនឹងនាំលាភសំណាង ទំហំវីឡាភ្លោះ(Twin)/ទោល(Single) 245m² ជាគម្រោងដែលឈានមុខគេលើពិភពលោកនិងលក់ដាច់ជាខ្លាំង យើងខ្ញុំក៏សូមស្វាគមន៍វីរជនឆ្នើមអញ្ជើញមកទស្សនាគម្រោងខាងលើនេះ!៕

LEAVE A REPLY

Please enter your comment!
Please enter your name here