ភ្នំពេញ ៖ ដើម្បីត្រៀមជាចំណងដៃ ក្នុងឪកាសបុណ្យប្រពៃណីយជាតិ ខ្មែរ ខាងមុខ តារាចម្រៀងលោក ជុំ លីណូ បានបញ្ចេញស្នាដៃបទថ្មី ដែលមានចង្វាក់ បែបកន្រ្ទឹម មានចំណងជើងថា “Live លុះខ្ស័យ” ហើយបទនេះ នឹងធ្វើអោយបងប្អូន រីករាយ រាំលេងសប្បាយ ជួបជុំ សាច់ញាតិក្នុងឪកាសឆ្នាំថ្មី។

បើតាមការបញ្ជាក់លោក ជុំ លីណូ បានឲ្យដឹងថាបទថ្មីនេះជាស្នារដៃOriginal Songហើយក៏ទើ បតែបញ្ចេញផ្សព្វផ្សាយនៅលើបណ្តាញសង្គមយូធូបទមានរយ:ពេលប៉ុន្មានថ្ងៃនេះប៉ុណ្ណោះខណ:ការគាំទ្រក៏មានសន្ទុះកើនឡើងបណ្តើរផងដែរ។លោកបន្ថែមថាសម្រាប់បទនេះសង្ឃឹមថានឹងមានការគាំ ទ្រកាន់តែច្រើនពីសំមហាជននិងបណ្តាយុវវ័យខ្មែរព្រោះវាជាចង្វាក់ប្រពៃណីដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។

ដោយឡែកចំពោះតារាចម្រៀងលោក ជុំ លីណូ បើតាមការកត់សម្គាល់មួយរយ:ចុងក្រោយនេះទោះបី ជាលោកពុំមានទ្រនុំពិតប្រាកដដូចមុនក៏ពិតមែន តែសម្រាប់ទីផ្សាចម្រៀងនិងប្រជាប្រិយភាពនៅតែមានស ន្ទុះនៃការគាំទ្រដូចដើម ។

ចំពោះការរក្សាបានទីផ្សាគាំទ្រនិងប្រជាប្រិយភាពនេះក៏ដោយសារតែកន្លងមកលោក ជុំ លីណូគឺជាតារាចម្រៀងប្រុសមួយដួងដែលស្ថិតក្នុងបេះដូងយុវវ័យរួចទៅហើយ។ម្យ៉ាងទៀតក្រោយចាកចេញពីទ្រនុំចាស់ជាច្រើនឆ្នាំមកនោះលោក ជុំ លីណូ បានស្វះស្វែងផលិតនិងចេញបទចម្រៀងដោយ ខ្លួនឯងនៅលើបណ្តាញសង្គមយូធូបជាដើម។

សូមបញ្ជាក់ដែរថា តារាចម្រៀងប្រុសពូកែខាងចាក់ ក្បាច់រាំលោក ជុំ លីណូ បច្ចុប្បន្នលោកក៏កំពុងផលិ តនិងត្រៀមបញ្ចេញស្នារដៃបទចម្រៀងថ្មីៗជាច្រើនទៀតតាមរយ:ការបង្កើតស្នាដៃនិពន្ធបទOriginal Song ដោយបានបង្កើតក្រុមមួយមានឈ្មោះថា S hare Medai៕

LEAVE A REPLY

Please enter your comment!
Please enter your name here