ភ្នំពេញៈ កំលាំងជំនាញខណ្ឌឫស្សីកែវសហការជាមួយប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងបាន ដកហូត
ក្រាមពណ៌សថ្លាចំនួន១៦កញ្ចប់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង១១និង៣០នាទីថ្ងៃត្រង់ ត្រង់ចំណុច ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌ+ប៉ុស្តិបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ – ឈ្មោះ ង្វៀង វ៉ាំងតាយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ។
សំភារៈដកហូតរួមមាន ក្រាមពណ៌សថ្លាចំនួន១៦កញ្ចប់។

ADVERTISEMENT

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here