ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបាន រថយន្តស្ទូចដឹកសសរគ្រឹះ មួយគ្រឿងបើកបុក ហើយកិនបែកក្បាលទាំងមួក ស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងខណះពេល ដែលជិះម៉ូតូ ម៉ាក MSXពណ៌សលាយខ្មៅមួយគ្រឿង។

គ្រោះថ្នាក់នេះដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ចំណុចមុខវត្តកប់ស្រូវ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។

ADVERTISEMENT

ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវីតក្នុងគ្រោះថ្នាក់នេះ ឈ្មោះ ឈាន ឈឺនហឺ អាយុ១៨ឆ្នាំ មានលំនៅ ភូមិ វិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលជិះម៉ូតូ ម៉ាក MSXពណ៌សលាយខ្មៅមួយគ្រឿងពាកស្លាកលេខ ភ្នំពេញ 1GA-3144។ ចំណែក រថយន្តបង្ក ជារថយន្ត ស្ទូច ដឹកសសរគ្រឹះ ម៉ាកនីស្សាន់ ពណ៌ខៀវពាកស្លាកលេខ ភ្នំពេញ 3A-2888 អ្នកបើកបរ បានរត់គេចខ្លួនបាត់ដោយទុករថយន្តចោល។

តាមសាក្សី បានអោយដឹងថា នៅមុនពេល កើតហេតុឃើញ យុវជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿង ខាងលើ ក្នុងទិសដៅពីលិចទៅកើត។

នៅពេលមកដល់ចំណុច កើតហេតុ រថយន្តស្ទួចបានឡើងចេញពីផ្លូវបេតុងមកពីទិសខាងត្បូង មកបុកនិងកិន អ្នកបើកបរ បណ្តាលអោយបែកក្បាល ស្លាប់នៅកន្លែង។ បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្តបានបើកគេចទៅទិសខាងលិច រួច ក៏បានបត់ចូលតាមផ្លូវលំបានប្រមាណកន្លះគីឡូម៉ែត្រ ក្នុងភូមិកប់ស្រូវធំមានរោងការមួយកណ្តាលផ្លូវក៏បានឈប់រថយន្តរត់គេចខ្លួនបាត់។

ពេលកើតមានគ្រោះថ្នាក់នគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុ សម្រួលចរាចរណ៍និងបានទាក់ទងទៅនគរបាលចរាចរណ៍ ចុះទៅវាស់វែងរួចនាំយករថយន្តនិងម៉ូតូបញ្ជូន ទៅកាន់ការិយាល័យ ដើម្បី ដោះស្រាយ។ សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here