ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌនិងប៉ុស្តិ៍ឫស្សីកែវបានឃាត់ខ្លួនក្មេងប្រុសម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដកហូតក្រាមពណ៌សថ្លាចំនួន៣០កញ្ចប់កាលពីម៉ោង៣និង៣០នាទីរសៀលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច ក្រុមទី១៤ផ្លូវលំភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌ+ប៉ុស្តិបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះទន់ សំណាងអាយុ១៤ឆ្នាំជនជាតិវៀតណាម មានទីលំនៅផ្ទះគា្មនលេខសំណង់មិនរៀបរយ ក្រុម១៤ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ( ជួញដូរ ) ។
សំភារៈដកហូតមានក្រាមសថា្លចំនួន៣០កញ្ចប់ថង់តូច ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ADVERTISEMENT

LEAVE A REPLY

Please enter your comment!
Please enter your name here