ភ្នំពេញ:សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបុរសម្នាក់ករណីលួចមានស្ថានទំងន់ទោស(ឆក់ទូរស័ព្ទ)កាលពីម៉ោង ១១នឹ៣០នាទីព្រឹកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១
នៅចំនុចផ្លូវ បេតុង ក្រុមទី៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ។

លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សុះ អារីហ្វីន ហៅ ខ្មៅ អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវ រថភ្លើង ភូមិ បាក់ទូក សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ ភ្នំពេញ (មានសារធាតុញៀន) និងបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ ម៉ូម មិនស្គាល់អត្តសញ្ញាណ។ ចំណែកជនរងគ្រោះមានឈ្មោះ ហួន សុខលឿន ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះ១៣៩០ ផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិ ឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ។

ADVERTISEMENT

សំភារះដកហូតរួមមាន ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ កំពត ១1O-8245។ ២ ទូរស័ព្ទដៃ០១គ្រឿង ម៉ាក់OPPO S៩ ពណ៌ស្វាយ។

លោកអធិការបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដា SCOOPY ពណ៌ស ពាក់ស្លាកលេខ 1BQ-1523 ជិះគ្នា០៣នាក់ត្រឡប់មកពីផ្សារសាំហាន់ទៅផ្ទះជិះដល់ច្រកចូលភូមិសាមគ្គី បូរីមហាសេដ្ឋី ស្រាប់តែឃើញជនសង្ស័យ០២នាក់ជិះម៉ូតូហុងដាឌ្រីម បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ រងគ្រោះតែម្តង ស្របពេលកំលាំងសមត្ថកិច្ចល្បាតជួយអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់នាំមកកាន់ប៉ុស្តិ៍ ចំណែកបក្សពួកគេម្នាក់ទៀតឈ្មោះ ម៉ូម បានរត់គេចខ្លួនចូលលូបាត់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here