ភ្នំពេញ ៖ ហួសចិត្តដែលបុរសម្នាក់ ពាក់ឯកសណ្ឋានជាមន្ត្រីប៉ូលីស មកឈរនិយាយរវើរវាយ នៅផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១៣៦ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ និងផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញចុះមកសួរនាំ។

ហេតុការណ៍ហួសចិត្តនេះ បានបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង៧.៥៥នាទីព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២១ តាមបណ្ដោយផ្លូវព្រះនរោត្ដមកែងនិងផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ADVERTISEMENT

យោងតាមប្រភពសមត្ថកិច្ចខណ្ឌដូនពេញ ដែរនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា ក្រោយទទួលបានព័ត៌មានថា មានបុរសម្នាក់ពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល ជិះម៉ូតូម៉ាកសង់០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1DD-0954បានមកឈប់ចតលេីចិញ្ចេីមផ្លូវ រួចមកលុតជង្គុងសំពះការដ្ឋានសំណង់ដែលកំពុងសាងសង់ រួចឈរដូចគោយរពទង់ជាតិ ហេីយនិយាយរវេីរវាយថាពួកអស់លោកទាំងអស់គ្នាមានមេីលឃេីញដូចខ្ញុំអត់(មានទង់ជាតិរហែកចំរូបប្រាសាទរអង្គរ) គ្មានអ្នកណាមេីលឃេីញទេ អអស់លោកមានចិត្តស្រលាញ់អត់។

ដោយសមត្ថកិច្ចខណ្ឌដូចពេញឃើញនូវភាពរវើរវាយរបស់បុរសខាងលើ ទើបមើលឈ្មោះនិងអត្តលេខ រួចបោះដៃតាមវិទ្យុទាក់ទង សួរតាមបណ្ដាខណ្ឌ ភ្លាមៗនោះក៏មានខណ្ឌច្បារអំពៅ ប្រាប់ថាជាមន្ត្រីប៉ូលីសខណ្ឌរបស់គាត់។

ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានយករថយន្តមកដឹកបុរសខាងលើ ដោយប្រាប់ថា គាត់ពិតជាមន្ត្រីប៉ូលីសខណ្ឌគាត់មែន ដែលមានឈ្មោះ អុន សំអន ជាមន្ត្រីប៉ូលីសប៉ុស្តិ៍ព្រែកថ្មី បច្ចុប្បន្នជាប់ពិន័យនៅអធិការខណ្ឌច្បារអំពៅ ពាក់ព័ន្ធនិងករណីធ្លាប់ប្រើប្រាស់នូវសារធាតុញៀន និងធ្លាប់អប់រំជាច្រើនលើកច្រើនសាររួចមកហើយតែរូបគាត់នៅតែដដែលមិនស្ដាប់អ្នកណាឡើយ។

ក្រោយហៅឡើងរថយន្តមិនព្រមឡើង ទើបសមត្ថកិច្ចខណ្ឌច្បារអំពៅបង្ខំចិត្តវាយខ្នោះរុញបញ្ចូលក្នុងរថយន្តដឹកចេញពីកន្លែងកើតហេតុភ្លាមៗ ដើម្បីចាត់ការបន្តតាមវិន័យរបស់កងកំលាំងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here