ភ្នំពេញ ៖ កញ្ញា អេវ៉ា (AVA) ដែលត្រូវបានមនុស្សនៅលើបណ្តាញសង្គមក្នុងប្រទេសថៃស្គាល់ថាជាកូនស្រីក្នុងត្រកូលអភិជនជាន់ខ្ពស់លំដាប់វាល់លានមួយនៃប្រទេសថៃ បែរជាលះបង់ការងារក្នុងវិស័យមុខជំនួញ ដោយមកចាប់ក្តីស្រម៉ៃក្នុងពិភពសិល្បៈ ដោយនារីរូបនេះ ចង់ក្លាយជាតារាចម្រៀងម្នាក់។

បើទោះបីជាក្តីដែលពិបាក ហើយមានឧបសគ្គជាច្រើនសម្រាប់មនុស្សគ្រប់គ្នាដើម្បីចង់ក្លាយតារាចម្រៀងម្នាក់មានប្រជាប្រិយភាពនោះក៏ដោយ ក៏កញ្ញា អេវ៉ា មិនរុះរារឡើយដោយនាងបានធ្វើរឿងមួយដែលជាស្នាដៃ ក្នុងគោះទ្វាដើរលើវិថីសិល្បៈ។

កញ្ញា អេវ៉ា បានបញ្ចេញបទចម្រៀងមួយដែលនាងច្រៀងផ្ទាល់ជាមួយសំនៀងយ៉ាងពិរោះ ខណៈបទថ្មីដំបូងរបស់នាងទើបតែចេញបានបួនទៅប្រាំថ្ងៃនេះប៉ុណ្ណោះ។ បទ “See You” ដែលជាស្នាដៃនិពន្ធចេញពីគំនិតនិងជាពិសេសជារឿងពិតរបស់នាងតែម្តង ដែលបានបង្កប់អត្ថន័យស្នេហាមួយដែលមានការស្រមើរស្រម៉ៃក្នុងសុបិន្ត ដែលមិនមែនជាការពិត។

បទចម្រៀង “See You” របស់កញ្ញា AVA បានបង្កប់អត្ថន័យមួយយ៉ាងជ្រាលជ្រៅដែលបង្ហាញពីនារីម្នាក់តែងតែគិតស្រមើរស្រម៉ៃសុបិន្តថា មានបុរសម្នាក់ស្រាលាញ់លើរូបគាត់ តែមិនអាចបានសម្រេចបានឡើយ។ បទនេះ ត្រូវបានអ្នកគាំទ្រនិងមហាជនចូលទស្សនាឡើងជាង២០ម៉ឺនដងក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ។

កញ្ញា AVA ត្រូវបានមហាជន ក៏អ្នកសិល្បៈ ក្រុមតារាៗថៃមានការចាប់អារម្មណ៍ទៅលើនាងដោយសារតែនាងត្រូវបានស្គាល់ថា ជាកូនស្រីបណ្តូលចិត្តរបស់សេដ្ឋីម្នាក់ក្នុងចំណោមសេដ្ឋីទាំង១០ក្នុងប្រទេសថៃ បែរជាធ្វើខ្លួនសាមញ្ញ ហើយជាពិសេសងាកចាប់អាជីពចង់ធ្វើអ្នកសិល្បៈ និងចង់ក្លាយមនុស្សជួយសង្គមបែបសាមញ្ញទៅវិញ។

បទចម្រៀងថ្មីរបស់កញ្ញា AVA ក៏ត្រូវទទួលបានការសរសើរ និងការគាំទ្រពីសំណាក់មិត្តភ័ក្ត្រ និង មហាជនជាច្រើនផងដែរ ដោយនាងមានសំនៀងល្អគ្រាន់បើ ក្នុងវិស័យចម្រៀង ហើយជាពិសេសនោះ នាងគឺជាមនុស្សប្រជាប្រិយភាពខ្លាំងផងដែរនៅលើបណ្តាញសង្គម Youtube។

បន្ទាប់នាងរំលេចបទចម្រៀងរបស់នាងហើយបានប៉ុន្មានថ្ងៃហើយ ស្រាប់តែសារព័ត៌មានក្នុងស្រុករបស់ថៃបានធ្វើចុះផ្សាយជាច្រើនបន្តបន្ទាប់អំពី AVA ដែលកូនជាស្រីសេដ្ឋីម្នាក់ប្រើជីវិតសាមញ្ញតស៊ូចង់ក្លាយជាតារាចម្រៀងម្នាក់ ដោយខំប្រឹងផលិតចម្រៀងមួយបទនេះឡើយ។

បន្ទាប់ពីចង់ក្លាយជាតារាចម្រៀងមួយរូបនោះ AVA មានChannel Youtubeផ្ទាល់ដែលមានមនុស្ស Subscribe រហូតឡើងបាន១៣៤K ដោយមានឈ្មោះថា “Sunflowava” ។

ទាំងរូបសម្រស់ស្រស់ស្អាត គួរឱ្យស្រលាញ់ហើយនោះ AVA ជានារីពូកែម្នាក់ដែលចេះផលិតកម្មវិធីកម្សាន្តជាច្រើន ដែលមានមនុស្សរាប់លាននាក់ចូលទស្សនានៅChannel Youtubeរបស់នាង។ អ្វីដែលមហាជនមិនអាចទប់មិនសរសើរមិនបាននោះគឺ AVA ជានារីសាមញ្ញម្នាក់ទៅមកណា មានអត្ថចរឹតសុភាពរាបសា រួសរាយ រាក់ទាក់ គួរឱ្យស្រលាញ់ នៅពេលចេញក្រៅទីកន្លែង។ ស្រលាញ់ការងារសិល្បៈនិងសង្គមបែបនេះ AVA បានផលិតវិឌីអូកម្មវិធីជាច្រើនដូចជា៖ ១. កម្មវិធី អាចធ្វើបាន ២. សកម្មភាជីវិតប្រចាំថ្ងៃ ៣. កម្មវិធីជួបជាមួយតារាល្បីៗ ។ បើទោះបីជាកូនស្រីមហាសេដ្ឋីក៏ ប៉ុន្តែសម្រាប់កញ្ញា AVA ភាគច្រើនសុទ្ធតែធ្វើខ្លួនឯងផ្ទាល់ និងចូលចិត្តប្រើជីវិតបែបសាមញ្ញ ដូចមនុស្សទូទៅ។

ចំណុចពិសេសមួយទៀត កញ្ញា AVA ចូលចិត្តធ្វើបុណ្យ និង ចូលរួមសកម្មភាពសប្បុរសធម៌ក្នុងជួយសង្គម ហើយក៏ព័ត៌មានកំពុងលេចលឺផងដែរថា កូនស្រីលំដាប់មហាសេដ្ឋីរបស់ថៃម្នាក់នេះ ក៏មានគម្រោងចង់មកកម្ពុជា ដើម្បីចូលរួមសកម្មភាពសប្បុរសធម៌ ។

កញ្ញា AVA ធ្លាប់បង្ហើបឱ្យដឹងថា នាងធ្លាប់មកលេងកម្ពុជាកាលពីនាងក្មេងដោយមកជាមួយឪពុករបស់នាង ដែលមករកស៊ីនៅកម្ពុជា ហើយនាងឃើញទិដ្ឋភាពនិងប្រជាជនកម្ពុជា ដូចទៅប្រជាជនថៃ ហើយនាងចូលចិត្តស្រលាញ់រាប់អាន ដោយដាក់គម្រោងមួយ មកធ្វើកម្មវិធីសប្បុរសធម៌ និង បង្ហាញស្នាដៃថ្មីរបស់នាងនៅកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here