ភ្នំពេញ ៖ ដឹងការពិតហើយ ចំពោះករណីសម្លាប់ កុមារាម្នាក់ អាយុ១០ឆ្នាំ នៅខណ្ឌច្បារអំពៅ គឺផ្តើមឡើងដោយសារ គំនុំ និងរំលោភ លើក្មេងរងគ្រោះ ថែមទៀតផង។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការណ៏ជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងអង្គភាពការពារកុមារ(CPU) ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អុន ភាមុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ នៅចំណុចវត្តជ្រោយអំពិល ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី រំលោភសម្លាប់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុច ដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ជនសង្ស័យ បានសារភាពថា : នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ ហើយវាយសម្លាប់ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង អាយុ១០ឆ្នាំ នៅចំណុចកន្លែងកើតហេតុខាងលើ ដែលត្រូវជាជីដូនមួយសាច់ថ្លៃរបស់ខ្លួន ប្រាកដមែន។ មូលហេតុដែលខ្លួនវាយសម្លាប់ក្មេងរងគ្រោះខាងលើ: ដោយសារ ពីមុនមកក្រុមគ្រួសារក្មេងរងគ្រោះធ្លាប់មើលងាយខ្លួនថាជាមនុស្សខ្ជិលគ្មានការងារធ្វើ ទើបកើតជាការគុំគួនក្នុងចិត្ត។

រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនក៏មានគម្រោងយកក្មេងរងគ្រោះទៅរំលោភ ហើយនៅវេលា ម៉ោងប្រហែល ១៥ និង០០នាទី ខ្លួនបានដឹងថាក្មេងរងគ្រោះបានយកត្រីទៅព្រលែងក្នុងស្រះមុខវត្តជ្រោយអំពិល ទើបខ្លួនបានជិះម៉ូតូម៉ាក MSX ពណ៌សរ ស្លាកលេខ ភ្នំពេញ 1FJ 8384 ទៅយកក្មេងរងគ្រោះដោយលួងលោមក្មេងរងគ្រោះថាទៅទិញប្រហិតនៅម្តុំរោងចក្រថៃហ្គឺ។ ក្រោយពីទិញប្រហិតរួច ខ្លួនបានជិះឌុបក្មេងរងគ្រោះ ទៅមុខបន្តទៀតដោយញាំប្រហិតនៅលើម៉ូតូតែម្តងពេលកំពុងជិះម៉ូតូនោះ ក្មេងរងគ្រោះបានវាយក្បាលខ្លួន ចំនួន០២ដៃ ដែលបង្កអោយខ្លួនកាន់តែមានកំហឹង ។ បន្ទាប់មកខ្លួនបានជិះម៉ូតូទៅឈប់នៅកន្លែងកើតខាងលើ ហើយខ្លួនបាននិយាយលួងលោមបញ្ចុះបញ្ចូលក្មេងរងគ្រោះឲ្យចុះទៅបេះក្រអៅឈូក។

ពេលចូលទៅដល់កន្លែងស្ងាត់ ខ្លួនក៏ធ្វើសកម្មភាពស្រាតខោតែក្មេងរងគ្រោះប្រកែក ខ្លួនក៏វាយក្មេងរងគ្រោះចំនួន០២ដៃ ហើយកាច់មែកឈើទំហំប៉ុនក៏ដៃក្មេង វាយក្បាល ពីដងឈើ និងចាក់ត្រង់ពោះក្មេងរងគ្រោះបណ្តាលឲ្យស្លាប់ ទើបខ្លួនធ្វើសកម្មភាពរំលោភម្តងទៀត តែដោយសារភ័យពេកមិនបានសម្រេចកាមនោះទេ ខ្លួនក៏គេចចេញពីកន្លែងកើតហេតុមកសំងំក្នុងផ្ទះនៅក្រោយវត្តជ្រោយអំពិល ដូចជាគ្មានរឿងអ្វី ។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here