ភ្នំពេញ ៖ អំណោយជាភេសជ្ជៈ ម៉ាស់ អាល់នឹងថវិកាមួយចំនួនរបស់ លោកនាយឧត្តមសេនីយ៍សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯកសុខ វាសនា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេស បានផ្តល់ជូនដល់អធិការនគរបាលខណ្ឌចំការមន។

ពិធីប្រគល់ទទួលអំណោយនេះគឺធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយមានចូលរួមដោយលោកស្នងការរងនគរបាលរាជធានីភ្នំពេញ២រូបជាតំណាងលោកនាយឧត្តមសេនីយ៍សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯកសុខ វាសនា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេស និងលោកយិន សាន អធិការនគរបាលខណ្ឌចំការមន ។

នាឱកាសនោះដែរលោកយិន សាន អធិការនគរបាលខណ្ឌចំការមន ក្នុងនាមលោកជាអធិការខណ្ឌ បានបញ្ជាក់ថា តាមរយៈកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជា មួយក្រសួងការងារ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅរាជធានី ភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។
លោកយិន សាន អធិការនគរបាលខណ្ឌចំការមន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ឯកសុខ វាសនា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេស និងលោកនាយឧត្តមសេនីយ៍សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ចំពោះនាំយកអំណោយដែលផ្តល់ជូនរួមមានលោកនាយឧត្តមសេនីយ៍សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តល់ថវិកាចំនួន៥លានរៀល និងលោកឧត្តមសេនីយ៍ឯកសុខ វាសនា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេសផ្តល់ជូនរួមមានៈទឹកសុទ្ធ ៧០កេស បាកាស ៣៥កេស ម៉ាស ៤កេសធំ អាល់កុល៤កាន ដើម្បីបន្តចែកជូនដល់នគរបាលប៉ុស្តិ៍ទាំង៥នៃអធិការខណ្ឌចំការមន ។

ជាចុងក្រោយលោកយិន សាន អធិការនគរបាលខណ្ឌចំការមនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យ ដែលនៅក្នុងតំបន់បិទខ្ទប់បង្កើនការប្រុងប្រយ័ត្ន ចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសហគមន៍ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសអនុវត្ត ៖ ៣កុំ ៣ការពារ សម្រាប់ចូលរួមចំណែកក្នុងយុទ្ធការការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here