សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ២នាក់ករណី រារាំងដល់ការអនុវត្តវិធានការរដ្ឋបាល (បើកម៉ូតូក្នុងគេចគោលដៅសមត្ថកិច្ចអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ) កាលពីម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ផ្លូវជាតិលេខ១ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន
ទី១.ឈ្មោះ នី សារឿន អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ (ប្រើប្រាស់គ្រឿងញៀន) ទី២.ឈ្មោះ នូ ភារ៉ា អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ជនសង្ស័យទាំង០២នាក់ ស្នាក់នៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
លោក គាន់ ឌីណា អធិការរង បានឲ្យដឹងទៀតថា មុនពេលកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យចរារាណ៍ផ្លូវ គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល “លេខ ៥០ ស.ស.រ ចុះ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០២១ ស្តីពីកា ៖ ការកែសម្រួលវិធានការ ដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជ ធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ស្រាប់តែ មានជនសង្ស័យ ០២នាក់ ជិះម៉ូតូម៉ាក Suzuki Nex ពណ៍ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-8827 មក ដល់ចំណុចកើតហេតុ ពេលនោះជនសង្ស័យក៏បើកម៉ូតូយ៉ាងលឿនគេចពីគោលដៅត្រួតពិនិត្យសមត្ថកិច្ចយើង ដោយសារ ជនសង្ស័យគ្មានឯកសារ ឬ លិខិតអនុញ្ញាតចេញចូលរាជធានីភ្នំពេញ បន្ទាប់មកសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ រួមនិងម៉ូតូ ០១គ្រឿង បញ្ជូនមកអធិកាដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here